ព័ត៌មានកីឡា

ឡុង សំណាង ចង់រក្សាកំណត់ត្រាឈ្នះលើកីឡាករថៃ នៅថ្ងៃអាទិត្យ នេះ

កីឡាករប្រដាល់ ឡុង សំណាង របស់កម្ពុជាធ្លាប់ប្រកួតលក្ខណ:មិត្តភាពអន្តរជាតិ ៨ លើក មិនទាន់ស្គាល់ពាក្សថាចាញ់ទេពោលគឺឈ្នះ ៧ ស្មើ ១ អ្នកប្រដាល់វ័យក្មេងរូបនេះ ចង់ឈ្នះជាលើកទី ៩ ដើម្បីរក្សាកំណត់ត្រារបស់ខ្លួន សំរាប់ការជួបកីឡាករថៃ ​ថ្ងៃអាទិត្យ ទី ២៨ ឧសភា ឆ្នាំ២០១៧ ក្នុងកម្មវិធី អធិរាជគុនខ្មែរ ស្ពេតស៊ល វេលាម៉ោង ២និង៣០ នាទីរសៀល នាសង្វៀន ស៊ី អិន ស៊ី ឬស្សីកែវ ។

កីឡាករមកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងត្រូវជួបអ្នកប្រដាល់មួយថៃ លំណាវ ស.រ៉ាត់តាណារុងរោទ ដែលធ្លាប់ស្មើពិន្ទុជាមួយ សុខ សុវណ្ណ ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ ខណ:ថ្ងៃដដែលនេះក៏មានការប្រកួត អន្តរជាតិមួយគូ ទៀតដែររវាងសិស្សគុន ទ័ពឆ័ត្រយោង៩១១ វេង សុភ័ក្រ ប៉ះ វ៉ាត់ឆារ៉ាក់ដេត ស.ដានឆ័យ កីឡាកររបស់ថៃ។

ឡុង សំណាង(ក្រហម)

មតិយោបល់