អ្នកចាតមការទូទៅសញ្ជាតិបារាំង លោក Asene Wenger បានទទួលនូវកុងត្រាថ្មីជាមួយក្រុមកាំភ្លើងធំ Arsenal រយៈពេល ២ឆ្នាំបន្តទៀត។
បន្ទាប់ពីដឹកនាំក្រុម Arsenal ឲ្យឈ្នះពាន FA Cup លោក Asene Wenger បានទទួលនូវការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ម្ចាស់ក្លិប ដែលបានផ្តល់នូវកុងត្រាថ្មីដល់អ្នកចាត់ការរូបនេះ។
នេះគឺជាឱកាសមាសបន្តទៀត សម្រាប់លោក Wenger ដែលអាចបន្តដឹកនាំក្រុម បើទោះបីជាក្លិប ទទួលលទ្ធផល មិនល្អក្នុងរដូវកាលនេះ។ យ៉ាងណាវិញ ពាន FA Cup បានលួងចិត្តម្ចាស់ក្លិប ក៍ដូចជាអ្នកគាំទ្រ ក្នុងការសម្រេចចិត្តបន្ថែមនូវកុងត្រាថ្មី ២ ឆ្នាំ ដល់អ្នកចាត់ការរូបនេះ។ រដូវកាលក្រោយ នឹងក្លាយជារដូវកាលដ៍លំបានបន្តទៀតសម្រាប់លោក Asene Wenger ព្រោះថា បើលោកដឹកនាំ មិនបានល្អដូចរដូវកាលនេះ នោះវាសនារបស់គាត់ នឹងអាចប្រឈមដូចរដូវកាលនេះ។
ដូច្នេះហើយ លោក Asene Wenger ត្រូវតែប្រឹងបន្ថែមទៀត ដើម្បីរក្សាតំណែង របស់គាត់ នៅ Arsenal ហើយអ្នកចាត់ការរូបនេះ ត្រូវតែរកនូវពានណាមួយឲ្យ Arsenal នៅរដូវកាលក្រោយផងដែរ
មតិយោបល់