អង់គ្លេសៈ រូបភាពទូរទស្សន៍ CCTV បង្ហាញពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ឈ្មោះ Salman Abedi ដែលបានវាយប្រហារនៅពេលយប់ ក្នុងតំបន់ Manchester Arena ដោយសម្លាប់មនុស្ស ២២ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។
មកទល់ពេលនេះ ១៤ ទីតាំងហើយ ដែលខាងអាជ្ញាធរប៉ូលិសកំពុងធ្វើការស្វែងរក និងបុរស ១១ នាក់ ត្រូវបានចាប់ឃុំខ្លួនដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងបទល្មើសភេរវកម្ម។
លោកស្នងការប៉ូលិស Ian Hopkins បានកំណត់អត្តសញ្ញាណជនឈ្មោះ Abedi អាយុ២២ឆ្នាំថា ជាអ្នកវាយប្រហារនៅរយៈពេលពីរម៉ោង បន្ទាប់ពីកើតហេតុការណ៍នោះ។
ស្ថានភាពគំរាមកំហែងនៅអង់គ្លេស ត្រូវបានកាត់បន្ថយ ខណៈទាហានត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់ប៉ូលិសពង្រឹកសណ្ដាប់ធ្នាប់សន្តិសុខ បន្ទាប់ពីការវាយប្រហារនេះ។
គួរបញ្ជាក់ដែរថា ក្រុមភេរវកម្មរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវនៅក្នុងការបំផ្ទុះគ្រាប់បែក កាលពីយប់ថ្ងៃចន្ទ ដែលបានសម្លាប់មនុស្ស ២២នាក់ និង ៥៩នាក់ផ្សេងទៀតរងរបួស ដោយភាគច្រើនគឺជាក្មេងស្រីៗ៕
មតិយោបល់