ថ្វីបើ Real Madrid មានភាគរយខ្ពស់ ក្នុងការឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយក៍ដោយ តែក្រុម Paris Saint Germain នៅតែមានជំនឿចិត្ត ក្នុងការផ្តួលក្រុម Real Madrid នៅជើងទី២ យប់នេះ។
យ៉ាងណាវិញ លោក Unia Emery គ្រូបង្វឹកក្រុម Paris Saint Germain ជឿជាក់ថាអព្ភូតហេតុមួយ នឹងកើតមាននៅយប់នេះ ដែលធ្វើឲ្យក្រុម Real Madrid បានស្គាល់លើកដំបូង។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ កាសែត ក្នុងស្រុកពីប្រទេសបារាំងបានឲ្យដឹងថា ក្រុម Paris Saint Germain បានត្រៀមរួចហើយ ក្នុងការផ្តួលក្រុម Real Madid ។ លោក Emery បានយល់យ៉ាងច្បាស់ថា Real Madrid ជាក្រុមខ្លាំងនៅ Champion League ក្នុងនាមជាក្រុមការពារជើងឯក ដែលរឹងមាំ មិនងាយមានក្រុមណាផ្តួលបានស្រួលឡើយ។
ក៍ប៉ុន្តែ ក្នុងការធ្វើដំណើរមកកាន់ ទឹកដីបារាំងលើកនេះ Real Madrid ច្បាស់ជាស្គាល់មេរៀនមួយ ដែលពួកគេមិនធ្លាប់ជួបពីមុនមក គឺជាជ្រុះចេញ ពី Champion League ក្រោមស្នាដៃ Paris Saint Germain ។ ថ្វីដ្បិត Real Madrid បានឈ្នះជើងទី១ ក្នុងលទ្ធផល ៣-១ ក៍ដោយ តែតាមរយៈការប្រកួតក្នុងផ្ទះ កន្លងមកនេះ Paris Saint Germain ស៊ុតបញ្ចូលទី គូប្រកួតច្រើនៗគ្រាប់ ជាហេតុធ្វើឲ្យក្លិបបារាំងមួយនេះ មានសង្ឃឹមក្នុងការផ្តួលក្រុម Real Madrid បាន។
ដូច្នេះហើយ ក្រុម Paris Saint Germain មានជំនឿចិត្តថា អព្ភូតហេតុមួយនឹងកើតឡើង ដែលធ្វើឲ្យ Real Madrid ត្រូវហាលអាវត្រឡប់ទៅវិញ ជាក់ជាមិនខាន។



មតិយោបល់