ក្រុមបាល់ទាត់យុវជន ជប៉ុនអាយុក្រោម ២០ ឆ្នាំបានឡើងទៅកាន់វគ្គបន្ទាប់ក្រោយពីប្រកួតស្មើក្រុមអ៊ីតាលី កាលពីម្សិលមិញ ដោយលទ្ធផល ២ទល់២ ។
ថ្វីបើជប៉ុនឈរលេខរៀងទី ៣ មែន តែជប៉ុន បានឡើងទៅកាន់វគ្គបន្តដោយក្លាយជាក្រុមលេខ ៣ ល្អនៅក្នុងពូល D ។ នេះគឺជាមោទនភាពមួយសម្រាប់ប្រជាជាតិអាស៊ីដែលមានក្រុមចំនួន ២ ហើយដែលបានឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ ដោយរួមមានកូរ៉េខាងត្បូង និងជប៉ុន។ ចំណែកក្រុមអាស៊ីផ្សេងទៀត មិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំអ៊ុតលទ្ធផលជាបន្តទៀត។ នៅក្នុងពូលនេះ ក្រុមអ៊ុយរ៉ាហ្គាយ និងអ៊ីតាលីសុទ្ធសឹងបានឡើងវគ្គបន្តដោយឈរកំពូលតារាង។
នៅវគ្គក្រោយនេះជប៉ុនត្រូវជួនជាមួយក្រុមខ្លាំងវីណេហ្សូអេឡា ចំណែកកូរ៉េខាងត្បូង ត្រូវជួបក្រុមខ្លាំងព័រទុយហ្គាល់ នៅក្នុងថ្ងៃទី ៣០ ឧសភា ខាងមុខនេះ ដូចគ្នា។
មតិយោបល់