យោងតាម Mirror Sport បានឲ្យដឹងថា កីឡាករវ័យក្មេងព័រទុយហ្គាល់ Renato Sanchez កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិបធំៗនៅអង់គ្លេស។
ខ្សែបម្រើវ័យ ១៩ឆ្នាំ ដែលកំពុងជ្រកនៅក្រោមដំបូល Bayern Munich កីឡាករ Renato Sanchez អាចនិងមកកាន់ Premire League នៅរដូវកាលក្រោយនេះ។ Sanchez ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍ Euro 2016 កន្លងមក ខណះដែលរូបគេ បានចូលរួមចំណែកច្រើនក្នុងការនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះពានអឺរ៉ុបនេះ។ បើតាម Mirror ដដែលបានឲ្យដឹងថា ក្លិប Chelsea, Tottenham និង Manchester United សុទ្ធសឹងចង់បានកីឡាករវ័យក្មេងរូបនេះមកចូលរួមនៅរដូវកាលក្រោយ។
ក៍ប៉ុន្តែប្រភពជិតស្និតនិង Renato Sanchez ជាងគេបានឲ្យដឹងថា Sanchez អាចនឹងទៅបីសាចក្រហម Manchester United ព្រោះកីឡាកររូបនេះ ជិតស្និតបំផុតជាមួយនឹងលោក Jose Mourinho ។




មតិយោបល់