មិនថាកីឡាករណាឡើយតែងតែចង់ទៅលេងឲ្យក្លិបអ្នកមានបុណ្យ Barcelona ក៍ប៉ុន្តែខ្សែបម្រើ Ander Herrera បានបដិសេធមិនទៅលេងឲ្យក្លិបយក្សអេស្ប៉ាញមួយនេះ។
បើតាម Mirror បានឲ្យដឹងថា ខ្សែបម្រើអេស្ប៉ាញ Ander Herrera បានបដិសេធសំណើរក្នុងការផ្ទេររបស់ក្លិប Barcelona ជាការពិតណាស់ ក្រោយពីឈ្នះ Europa League ជាមួយនឹងបីសាចក្រហម Manchester United កីឡាករ Herrera បានសម្រេចចិត្តមិនចាកចេញពី Old Trafford ឡើយនៅរដូវកាលខាងមុខនេះ។
កីឡាករអេស្ប៉ាញរូបនេះ បាននិយាយថា « Barca គឺជាក្លិបដ៍ធំមួយ ដែលកីឡាករជាច្រើនចង់ទៅលេងនៅទៅនោះណាស់ ក៍ប៉ុន្តែខ្ញុំ ហាក់មិនចង់ទៅ Barcelona ឡើយព្រោះ នៅ Man Utd មានការស្រឡាញ់ និងយកចិត្តទុកដាក់ពីក្លិប និងដូចជាអ្នកគាំទ្រច្រើនខ្លាំងណាស់» ។ ម្យ៉ាងវិញទៀត Herrera ទើបតែឈ្នះពាន កីឡាករឆ្នើមប្រចាំក្លិប ជាហេតុនាំឲ្យរូបគេ រឹតតែមិនអាចចាកចេញពីបីសាចក្រហម។
ជាងនេះទៅទៀត Herrera លេងនៅបីសាចក្រហមរូបគេគឺជា Key Player មួយរូប ហើយបើទៅលេងនៅ Barcelona មិនប្រាកដថា រូបគេ អាចក្លាយជា Key Player បានឡើយ ដោយសារ Barca សំបូរកីឡាករឆ្នើមៗច្រើន។ ដូច្នេះហើយ ការសម្រេចចិត្តបន្តនៅ Man Utd គឺជាជម្រើសដ៍ល្អបំផុតសម្រាប់ Ander Herrera ។
មតិយោបល់