ព័ត៌មានកីឡា

កម្ពុជាអាចឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានទេ រសៀលនេះ?

ក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំកម្ពុជា នឹងត្រូវធ្វើការធ្ងន់ ដោយត្រូវប៉ះក្រុម U16 ទីម័រខាងកើត នាល្ងាចម៉ោង៦:៣០នាទីថ្ងៃនេះ ដើម្បីប្រជែងឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយពានរង្វាន់ AFF U16។

ជំនួបដ៏តានតឹងនេះ ត្រូវបានគ្រូបង្វឹកលោក Inoue Kazunori ថ្លែងថា កម្ពុជាមានសង្ឃឹមឡើងវគ្គបន្តច្រើន ព្រោះលោកបានរៀបចំ កែប្រែ ចំណុចខ្វះខាតរបស់កូនក្រុមឡើងវិញ ដើម្បីបំបាក់ក្រុមស្មើឡាវ ដែលកម្ពុជាធ្លាប់បំបាក់ ៣-១ ម្តងហើយ។569A9588 copyក្នុងតារាងចំណាត់ថ្នាក់បណ្តោះអាសន្ន កម្ពុជា កំពុងឈរលេខ២ មាន៦ពិន្ទុ ខណៈ ឡាវ និង ទីម័រ មាន៤ពិន្ទុ។ ប្រសិនបើឈ្នះថ្ងៃនេះ កម្ពុជានឹងឡើងទៅវគ្គបន្ត ប៉ុន្តែបើចាញ់ ឬស្មើ ត្រូវចាំអ៊ុតលទ្ធផលគូផ្សេងទៀត។

ថ្ងៃជាមួយគ្នានេះ ក្រុមខ្លាំងថៃ និងជួប ឡាវ នៅវេលាម៉ោង៦:៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិផងដែរ។
569A9596

569A8731

មតិយោបល់