ព័ត៌មានកីឡា

Muang Thong ជ្រុះចេញពីការប្រកួត Asia Champion League

ក្រុមជើងខ្លាំងមកពីថៃ Muang Thong United បានជ្រុះចេញពីការប្រកួត Asia Champion League បន្ទាប់ពីប្រកួតចាញ់ក្រុម Kawasaki Frontale ក្នុងលទ្ធផលទាំង ២ ជើង ៧ទល់២។

នេះគឺជាការខកចិត្តមួយសម្រាប់ក្រុមថៃមួយនេះ ដោយមិនអាចឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយ Asia Champion League នេះ។ ការបរាជ័យទាំង២ ជើង ៧-២ នេះគឺជាលទ្ធផលមិនប្រសើរឡើយសម្រាប់ Muang Thong ព្រោះថា នៅក្នុងការប្រកួតក្នុងពូលនាពេលកន្លងមក ក្រុមថៃមួយនេះ ធ្វើបានយ៉ាងល្អ ដោយឈរចំណាត់ថ្នាក់លេខ ២ ក្នុងតារាង។ មិនតែប៉ុណ្ណោះ រាល់ការប្រកួតនៅក្នុងដីខ្លួនឯង Muang Thong មិនដែលស្គាល់ពាក្យថាបរាជ័យឡើយ សូម្បី Kashima Antlers ក៍បរាជ័យនៅទឹកដីថៃនេះដែរ។

ប៉ុន្តែ​ សម្រាប់វគ្គ Play Off ១៦ ក្រុមចុងក្រោយនេះ Muang Thong មិនទទួលបានលទ្ធផលល្អឡើយ ដោយត្រូវក្រុមជប៉ុន លុតទាំង ២ ជើង ( ជើងទី១នៅទឹកដីថៃ Muang Thong ៣-១ Kawasaki Frontale, និងនៅទឹកដីជប៉ុនវិញ Kawasaki Frontale ៤-១ Muang Thong )។ ដូច្នេះហើយ Muang Thong ត្រូវវិលត្រឡប់ទៅស្រុកវិញ ដើម្បីបន្តយុទ្ធនាការណ៍ លីគកំពូលរបស់ថៃ និងត្រៀមខ្លួនមកប្រកួតនៅកម្ពុជា ក្នុងពេលដ៍ខ្លីខាងមុខនេះ។

មតិយោបល់