ព័ត៌មានកីឡា

Real Madrid កំពុងតាមប្រមាញ់ Sissoko ក្នុងតម្លៃខ្លួន៣៥លានផោន

ក្លឹប Real Madrid កំពុងតែតាមដេញថ្លៃយកខ្សែបម្រើ Moussa Sissoko ពីក្រុម Newcastle United បន្ទាប់ពីបានឃើញសមត្ថភាពរបស់កីឡាកររូបនេះ លេងនៅព្រឹត្តិការណ៍ Euro 2016 ជាមួយជម្រើសជាតិបារាំង។

កាសែតនៅបារាំង បានសរសេរថា Zinedine Zidane បាននិយាយត្រូវរ៉ូវជាមួយកីឡាករ និងក្លឹបរបស់គេ អស់ហើយ ដោយព្រមព្រៀងគ្នាក្នុងតម្លៃ៣៥លានផោន។ យ៉ាងណាមិញ ក្រុម Real Madrid នៅមានដៃគូប្រជែងមួយទៀត គឺក្លឹប Juventus ដែលចង់បាន Sissoko ទៅជំនួសកន្លែងរបស់កីឡាករ Pual Pogba ដែលក្លឹប Manchester United កំពុងតែចង់បានយ៉ាងខ្លាំង។sisoko

សូមបញ្ជាក់ថា Real Madrid កំពុងតែស្វែងរកខ្សែបម្រើម្នាក់មកបន្ថែមក្នុងក្រុម ខណៈដែលកីឡាករដែលចង់បានដូចជា Pogba , Gomes និងកីឡាករផ្សេងៗទៀត ត្រូវបានក្លឹបដទៃឆ្មក់ទិញយកអស់ទៅហើយ។

Sissoko ជាកីឡាករមានអាយុ២៦ឆ្នាំ ដែលចូលលេងឱ្យក្លឹប Newcastle United កាលពីឆ្នាំ២០១៣កន្លងទៅ ។ រូបគេបានចូលលេងឱ្យជម្រើសជាតិបារាំងតាំងពីឈុត U16 រហូតដល់ឈុតធំតែម្ដង៕

Moussa-Sissoko

មតិយោបល់