លោក Rafael Benitez អ្នកចាត់ការទូទៅក្រុម Newcastle United បានត្រៀមទឹកប្រាក់ប្រមាណជា ៤លានផោន ដើម្បីនាំយក Pepe Reina ពី Napoli ។
Benitez ហាក់ដូចជាពេញចិត្តជាមួយនឹង អ្នកចាំទីអេស្ប៉ាញវ័យ ៣៤ឆ្នាំ Pepe Reina ខ្លាំងណាស់។ ជាការពិតណាស់ នៅក្នុងរដូវក្តៅខាងមុខនេះ លោក Rafael Benitez បានត្រៀមទឹកប្រាក់ ៤ លានផោន ដើម្បីនាំយក Reina មកកាន់ Premire League វិញ។
រហូតដល់លោកទៅដឹកនាំនៅ Napoli លោក Benitez បាននាំយក Reina ទៅកាន់ទឹកដីអ៊ីតាលីផងដែរ។ អ្វីដែលសំខាន់នីក្នុងពេលឆាប់ៗខសងមុខនេះលោក Rafael Benitez នឹងនាំយក Pepe Reina មកកាន់ទឹកដីអង់គ្លេសសារជាថ្មី នៅក្រោមការដឹកនាំក្រុម Newcastle ដែលទើបប្រមូតមកពី Championship ឡើងទៅលេងនៅក្របខ័ណ្ឌកំពូល Premire League នៅរដូវកាលក្រោយនេះ។
គួរបញ្ជាក់ផងដែរថា Reina ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់លោក Benitez តាំងពីឆ្នាំ ២០០៥ មកម្លេះកាលពីលោកនៅដឹកនាំក្រុមហង្សក្រហម Liverpool។





មតិយោបល់