ព័ត៌មានកីឡា

Rashford មិនជាប់ឈ្មោះក្នុងបញ្ជីយុវជនជម្រើសជាតិអង់គ្លេស អាយុក្រោម ២១ ឆ្នាំ

ក្រុមយុវជនអាយុក្រោម ២១ ឆ្នាំរបស់ជម្រើសជាតិអង់គ្លេស នឹងត្រូវប្រកួតពានរង្វាន់ European Championship នៅប្រទេសប៉ូឡូញ នារដូវក្តៅខាងមុខនេះ ខណះខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Marcus Rashford របស់ Man Utd មិនជាប់ឈ្មោះក្នុងបញ្ជីនេះឡើយ។

លោក Gareth Southgate គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេស បានប្រាប់ Goal ថា ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមបីសាចក្រហម Manchester United រូបនេះ នឹងមិនមានឈ្មោះក្នុងបញ្ជីជម្រើសជាតិយុវជនអាយុក្រោម ២១ ឆ្នាំរបស់អង់គ្លេសឡើយ។ ការលើកឡើងរបស់លោក Southgate នេះដែរ គឺលោកចង់មានន័យថា Rashford មិនអាចទៅចូលរួមប្រកួតយុទ្ធនាការណ៍ European Championship ទេ ព្រោះឈុតធំ ជម្រើសជាតិអង់គ្លេស កំពុងតែមមាញឹក ក្នុងការប្រកួតជម្រុះ World Cup 2018 នៅរុស្ស៊ី ដែលទាមទារឲ្យខ្សែប្រយុទ្ធរូបនេះ មិនអាចចាកចេញបាន។

Rashford កំពុងតែលេងល្អខ្លាំងណាស់ ដូច្នេះហើយជម្រើសជាតិឈុតធំ ក៍ត្រូវការរូបគេផងដែរ ព្រោះថា Rooney ត្រូវបានរបូតចេញបាត់ទៅហើយ ថ្វីបើ European Championship សំខាន់ ក៍ប៉ុន្តែកៅអី World Cup កាន់តែសំខាន់សម្រាប់ជម្រើសជាតិអង់គ្លេស នេះជាសម្តីរបស់លោក Gareth Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេស។

មតិយោបល់