ព័ត៌មានសុខភាព

រូបមន្តពីដូនតា៣យ៉ាង អាចកម្ចាត់បញ្ហារលាកក្រលៀនពូកែបំផុត

បញ្ហារលាកក្រលៀន អាចបណ្តោលឲ្យស្បែកឡើងក្រហម កន្ទួលរមាស់ខ្លាំងនៅលើក្រលៀន ភ្លៅខាងក្នុង ឬជុំវិញតំបន់ឯកជន។ មូលហេតុចម្បងដែលបណ្តោលឲ្យកើតមានបញ្ហានេះ គឺការកកិតស្បែក ការស្លៀកពាក់រឹបតឹងពេកធ្វើឲ្យបែកញើស ការប្រើប្រាស់កន្សែងរួមគ្នាជាមួយអ្នកដែលមានផ្ទុកមេរោគ ការឆ្លងមេរោគផ្សិត និងបាក់រីជាដើម។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ positivemed បានបង្ហាញថា បញ្ហារលាកក្រលៀនអាចព្យាបាលឲ្យជាសះស្បើយបាន ដោយប្រើរូបមន្តធម្មជាតិ៣យ៉ាង។
ខាងក្រោមនេះ គឺជារូបមន្ត៣យ៉ាងដែលអាចជួយព្យាបាលបញ្ហារលាកក្រលៀនឲ្យឆាប់ជាលឿនបំផុតៈ

ខ្ទឹមស
សូមយកខ្ទឹមសចំនួន៤ទៅ៥កំពឹស ទៅចិញ្ច្រាំឲ្យម៉ត់ រួចបិទនៅលើតំបន់តែមានបញ្ហា។ បន្ទាប់មករងចាំរយៈពេល ១០ទៅ១៥នាទី ទើបលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ប៉ុន្តែ អ្នកត្រូវព្យាយាមអនុវត្តមួយថ្ងៃពីរដង ដើម្បីជួយបង្ខំឲ្យជំងឺឆាប់ជាសះស្បើយ។

ទឹកឃ្មុំ
ចំពោះការប្រើប្រាស់ទឹកឃ្មុំគ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែលាបទឹកឃ្មុំឆៅនៅត្រង់តំបន់ដែលកើតមានបញ្ហាមួយថ្ងៃឲ្យបាន៣ដង។ តែអ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ រហូតដល់ជំងឺជាសះស្បើយទាំងស្រុង។

ខ្ទឹមបារាំង
អ្នកត្រូវយកខ្ទឹមបារាំងមួយមើមហាន់តូចៗ រួចកិនឲ្យម៉ត់ក្លាយជាល្បាយ។ បន្ទាប់មកអនុវត្តនៅលើតំបន់ដែលមានបញ្ហារយៈពេលកន្លះម៉ោង ទើបលាងចេញមួយនឹងទឹកត្រជាក់។ ក្នុងចំណោមវិធីទាំង៣យ៉ាងនៅខាងលើនេះ អ្នកអាចប្រើប្រាស់មួយណាក៏បានដែលបើគិតថាងាយស្រួល ក៏ប៉ុន្តែសូមប្រើប្រាស់ឲ្យបានជាប់លាប់ទើបជំងឺឆាប់ជា៕

មតិយោបល់