ព័ត៌មានកីឡា

Mahrez ចង់ចាកចេញហើយ

នេះគឺជាការខកចិត្តមួយយ៉ាងខ្លាំងសម្រាប់ក្រុមកញ្ជ្រោងខៀង Leicester City ដែលទទួលព៌មានពីការចាកចេញរបស់ Riyad Mahrez។

វាមិនមែនជាលើកដំបូងឡើយ ដែល Mahrez ចង់ចាកចេញពីទ្រនុំចាស់របស់គេ ទៅរកទ្រនុំថ្មីនោះ។ ក៍ប៉ុន្តែ Goal បានចុះផ្សាយថា Riyad Mahrez បានត្រៀមរួចរាឥ់ហើយក្នុងការចាកចេញពីក្លិប Leicester City កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានបង្ហាញខ្លួនឲ្យ ក្លិបបានចំនួន ៤៨ ប្រកួត រកបាន ១០ គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន ៧ គ្រាប់ នៅរដូវកាលនេះ។

នេះប្រហែលជាការមិនសប្បាយចិត្តខណះក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ១២ ក្នុងតារាង ហើយ ក្រុមជើងឯក Premire League រដូវកាលមុនេះ បានឡើងត្រឹមវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champion League ប៉ុណ្ណោះ។

ហេតុនេះហើយ Mahrez ប្រាកដជាទៅរកទ្រនុំថ្មី ដែលនឹងល្អប្រសើរជាងនេះខណះក្លិបអ្នកមាន Paris Saint Germain កំពុងរង់ចាំកីឡាករអាល់សេរ៉ី រូបនេះស្រាប់។

មតិយោបល់