ក្រសួងអប់រំយុវជននិងកីឡា បានឯកភាពឲ្យក្លឹបសមាជិកលីគកំពូលកម្ពុជា Cambodian Tiger FC យកកីឡដ្ឋានសៀមរាប ធ្វើជាផ្ទះ ( Home ) សម្រាប់ប្រកួតលីគកំពូលកម្ពុជា រដូវកាលខាងមុខ។
តាមសំណេរលើបណ្តាញសង្គមរបស់ប្រធានក្លឹប Tiger លោក Akihiro Kato ក្រោយជំនួបជាមួយឯកឧត្តម ហង់ ជួនណារ៉ុន បានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងឯកភាពឲ្យក្លឹបដែលមានថ្នាក់ដឹកនាំជាជនជាតិជប៉ុនមួយនេះ យកកីឡដ្ឋាននៅខេត្តដែនដីអង្គរធ្វើជាផ្ទះបាន។
ប៉ុន្តែយ៉ាងណាក្តី ប្រធានក្លឹបរូបនេះក៏បានបញ្ជាក់ថា Tiger កំពុងពិចារណា និងសិក្សាបន្ថែម ហើយមិនទាន់ប្រាកដ១០០%ទេ ថានឹងប្តូរកីឡដ្ឋានទៅសៀមរាប។
មតិយោបល់