ភាពល្បីល្បាញ និងប្រជាប្រិយភាពរបស់ខ្សែប្រយុទ្ធក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi ត្រូវបានអ្នកគាំទ្រជាច្រើនពេញចិត្ត នឹងតារាបាល់ទាត់ដ៍ឆ្នើមរូបនេះ។
ជាក់ស្តែងណាស់ នៅក្នុងប្រទេសចិនឯណោះវិញ មានការសាងសង់នូវកន្លែងសម្រាប់ដំណើរកំសាន្តមួយកន្លែង ដែលយកឈ្មោះខ្សែប្រយុទ្ធឆ្នើម Messi យកទៅដាក់។ បើតាមការចុះផ្សាយរបស់ ការសែតនៅប្រទេសចិន បានឲ្យដឹងថា ចិនកំពុងតែដំណើរការសាងសង់ Messi Land នៅក្នុងខេត្ត Jiangsu ដែលជាកន្លែងប្រមូលផ្តុំអ្នកគាំទ្ររបស់ Lionel Messi។ កាសែតចិនដដែលបានឲ្យដឹងថា Messi Land មានផ្ទៃក្រឡារហូតដល់ទៅ ៨០០០ ម៉ែត្រ ហើយមានដាក់បង្ហាញនូវរូបភាពទាក់ទងនឹងសមទ្ធិផល ដែល Messi បានឈ្នះក្នុងអាជីពរបស់តាតារូបនេះ។
Messi Land នេះដែរ នឹងត្រូវដាក់ដំណើរការឲ្យប្រើប្រាស់ នៅក្នុងអំឡុងឆ្នាំ ២០១៩ ខាងមុខនេះ ខណះការសាងសង់កំពុងតែមមាញឹកយ៉ាងខ្លាំង ដើម្បីឲ្យឆាប់រួចរាល់ទាន់កាលកំណត់៕




មតិយោបល់