ព័ត៌មានកីឡា

កីឡាករថៃ​ អាចឈានដល់កម្រិតមួយដែលល្អប្រសើរហើយ ចុះពេលណាខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា អាចឈានដល់ចំណុចនេះដែរ

ខ្សែបម្រើថៃ Chanathip Songkrasin ដែលគ្រប់គ្នាតែងតែហៅថា Messi អាស៊ីនោះ កំពុងតែក្លាយជាកីឡាករដ៍ល្អមួយមួយរូបកំពុងលេចធ្លោ នៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសជប៉ុន J-League1 ។

ជាក់ស្តែងណាស់ ក្នុងការប្រកួត ដែល Chanathip Songkrasin លេងបានពេញ ៩០នាទីឲ្យក្រុម Consadole Sapporo ទល់នឹងក្រុមកំពូលតារាង Cerezo Osaka នោះ កីឡាករថៃរូបនេះបានបង្ហាញនូវទម្រង់លេង គួរឲ្យកត់សម្គាល់។ ថ្វីបើត្រូវបានក្រុម Cerezo Osaka នាំមុខមុន ដល់ទី៣គ្រាប់ក៍ដោយ តែនៅនាទីទី ៨២ កីឡាករ Chanathip Songkrasin បានបញ្ជូនបាល់យ៉ាងល្អឲ្យកីឡាករ Daiki Suga រកបាន១គ្រាប់សងវិញលើក្រុមកំពូលតារាងវិញ។

គួរបញ្ជាក់ផងដែរថា Chanathip Songkrasin បានក្លាយជាកីឡាករថៃដំបូង ដែលអាចបោះបាល់ឲ្យមិត្តរួមក្រុម ទាត់ចូលទីប្រកួតនៅលីគកឲពូលរបស់ជប៉ុន ខណៈកីឡាករវៀតណាម Le Cong Vinh ធ្លាប់បោះបាល់ឲ្យមិត្តរួមក្រុម ទាត់បញ្ចូលទីកាលលេងឲ្យក្រុម Consadole Sapporo ផងដែរ ក៍ប៉ុន្តែកាលណោះនៅលីគទី២ ប៉ុណ្ណោះ។

ដូច្នេះហើយ Chanathip Songkrasin កំពុងក្លាយជាកីឡាករទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើបានល្អបែបនេះ នៅលីគកំពូលរបស់ជប៉ុន J-League1 ។

មតិយោបល់