ព័ត៌មានកីឡា

Ronaldo៖ អាយុរបស់ខ្ញុំ គ្រាន់តែជាតួរលេខ

ខ្សែប្រយុទ្ធដ៍ឆ្នើម របស់ក្រុម Real Madrid កីឡាករ Cristiano Ronaldo បានប្រាប់ទៅកាន់ Mirror ថា “អាយុរបស់ខ្ញុំ គ្រាន់តែជាតួរលេខប៉ុណ្ណោះ” ។

នេះគឺជាសម្តីដ៍មានន័យមួយឃ្លា ដែលតារាឆ្នើម Cristiano Ronaldo បានប្រាប់ទៅកាន់ពិភពលោកឲ្យបានដឹងថា រូបគេនៅតែជាកីឡាករដ៍មានឥទ្ធិពលដដែល។ ជាការពិតណាស់ ថ្វីបើ Ronaldo មានអាយុ ៣២ឆ្នាំមែន តែបើប្រៀបធៀប ទៅនឹងសមត្ថភាព របស់កីឡាកររូបនេះ នៅមិនទាន់ធ្លាក់ចុះនៅឡើយទេ ដោយសារតែ​ ការខិតខំហ្វឹកហាត់របស់គេ។

ជាក់ស្តែង នៅក្នុងការប្រកួត Champion League ចុងក្រោយនេះ Ronaldo បានស៊ុត ២គ្រាប់ក្នុងចំណោម ៤គ្រាប់ដែល Real Madrid ឈ្នះ Juventus។ ម្យ៉ាងវិញទៀត ក្នុងរដូវកាលនេះ Ronaldo ធ្វើបានយ៉ាងល្អ ដោយបានជួយក្រុម Real Madrid ឈ្នះពាន Laliga និង Champion League រួមទាំងក្លាយជាកីឡាករ ដែលស៊ុតបានបានច្រើនជាងគេ នៅ Champion League ផងដែរ។ បើតាម Mirror ដដែលបានបន្ថែមទៀតថា Ronaldo គឺជាកីឡាករដ៍ឆ្នើមមួយរូប ដែលបានស៊ុតចូលនៅវគ្គផ្តាច់ព្រ័ត្របាន ៤គ្រាប់ក្នុងចំណោម ការឈ្នះ Champion បាន ៤លើក ( Man Utd ១ និង Real Madrid ៣ )។​

ដូច្នេះហើយ Ronaldo ថ្វីបើមានអាយុរៀងក្រែលពិតមែន តែសមត្ថភាព របស់គេនៅដដែល ដូចទៅនឹងពាក្យមួយឃ្លាដែលតារារូបនេះនិយាយថា ” អាយុគ្រាន់ជាតួរលេខ តែខ្ញុំដូចជាក្មេងដដែល “។

មតិយោបល់