ព័ត៌មានកីឡា

អឺរ៉ុប២ និងឡាទីន២ ប៉ះគ្នាវគ្គវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញកន្លងមក ការប្រកួត FIFA World Cup U-20 បានរកឃើញក្រុមខ្លាំងចំនួន ៤ ដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។

បន្ទាប់ពីក្រុមឡាទីនទាំង ២ មានវីណេហ្សូអេឡា និងអ៊ុយរ៉ាហ្គាយបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុននោះ កាលពីម្សិលមិញនេះ ក្រុមយុវជនអាយុក្រោម ២០ ឆ្នាំរបស់អ៊ីតាលី និងអង់គ្លេស បានឡើងទៅកាន់វគ្គបន្តផងដែរ។ អ៊ីតាលី បានយកឈ្នះយ៉ាងប្រផិតប្រភីង លើក្រុមហ្សាំប៊ី ៣-២ នៅម៉ោងបន្ថែម ១៥ នាទី ២ ដង ខណះយុវជនរបស់អង់គ្លេសវិញ បានយកឈ្នះលើយុវជនរបស់ម៉ិកស៊ីកូ ១-០។ ដូច្នេះហើយ យើងសង្កេតឃើញថា ៤ ក្រុមចុងក្រោយ នៃ FIFA World Cup U-20 មានក្រុមមកពីតំបន់អឺរ៉ុបចំនួន ២ ក្រុម និងក្រុមដែលមកពីតំបន់អាមេរិកឡាទីនចំនួន២ក្រុម ដែលត្រូវប្រកួតបន្តដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្របន្តទៀត។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះធ្វើឡើងនៅ ថ្ងៃទី ៨ ខាងមុខនេះខណះ អ៊ុយរ៉ាហ្គាយជួប វីណេហ្សូអេឡា និង អ៊ីតាលី​ ជួប អង់គ្លេស។

មតិយោបល់