កាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៥ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ ក្រុមជម្រើសជាតិ ឥណ្ឌូណេសុី ដោយលទ្ធផល ៦ទល់១ ក្នុងពានរង្វាន់ SEA Games Singapore 2015 លើកទី ២៨ នៅឯពហុកីឡដ្ឋាន Jalan Besar៕
៦ គ្រាប់របស់ ឥណ្ឌូណេសុី រកបានដោយកីឡាករ SYAIFULLOH Muchlis Hadi Ning ៣ គ្រាប់ម្នាក់ឯងនៅនាទី ១២, ៦៨ និង ៧៤ ហើយនៅនាទី ៣៧ កីឡាករ NUFIANDANI Ahmad រកបាន ១ គ្រាប់ កីឡាករ PEBRIYANTO Wawan រកបាននៅនាទី ៨៥ ឈានចូលដល់នាទី ៩០+៣ DARMONO Evan Dimas បន្ថែមបាន ១ គ្រាប់ទៀត ខណៈដែលគ្រាប់បាល់របស់កម្ពុជា រកបានដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រ ពីសំណាក់កីឡាករ ប្រាក់ មន្នីឧត្តម នៅនាទី ៥២ ។
សូមបញ្ជាក់ថា នៅថ្ងៃទី ០៨ ខែ មិថុនា ខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជា និងប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសឥណ្ឌូណេស៊ី នាពហុកីឡដ្ឋានជាតិ៕
ខាងក្រោមនេះជាវីដេអូហាយឡាយរវាង កម្ពុជា និង ឥណ្ឌូណេស៊ី កាលពីឆ្នាំ ២០១៥៖
មតិយោបល់