ព័ត៌មានកីឡា

ទឹកប្រាក់ ៣៥០លានផោន ត្រៀមជួសជុលកីឡដ្ឋានរបស់ Real Madrid

លោក Florentino Perez បានចាប់ផ្តើមនូវគម្រោងដ៏សម្បើមមួយ ដែលត្រៀមចំណាយទឹកប្រាក់រហូតដល់ទី ៣៥០លានផោន ក្នុងការជួសជុលបន្ថែមលើកីឡដ្ឋាន Santiago Bernabeu របស់ពួកគេ។

នៅខែមករាខាងមុខនេះ ក្រុមអធិរាជស Real Madrid នឹងបិទទ្វារកីឡារដ្ឋានរបស់ពួកគេបណ្តោះអាសន្នសិន ដើម្បីធ្វើការជួសជុលបន្ថែម។ ក្នុងការជួសជុលបន្ថែមនេះ Real Madrid នឹងចំណាយទឹកប្រាក់រហូតដល់ទៅ ៣៥០លានផោន ដើម្បីលម្អសោភ័ណភាព និងធ្វើយ៉ាងណាឲ្យ Santiago Bernabeu ថ្មីមានទំហំធំជាងមុន និងប្រសើរជាងមុន។ Bernabeu បច្ចុប្បន្ននេះ នៅល្អប្រសើរនៅឡើយទេ ក៏ប៉ុន្តែលោក Perez មានបំណងចង់បានកីឡដ្ឋានដែលទំនើបជាងមុន និងធំជាងមុន។

Bernabeu ចាប់ត្រូវបានសង់ឡើង តាំងពីឆ្នាំ ១៩៤៧មកម្លេះ ដោយផ្ទុកអ្នកទស្សនាបាន ៨៥០០០នាក់។ ហេតុនេះហើយ លោក Florentino Perez ចង់បន្ថែមនូវការសាងសង់ឡើងវិញ ជាពិសេសលើចំនួនកៅអី ដែលអាចដល់ ១០០,០០០នាក់ ឬអាចលើសនឹងក៏ថាបាន។

ក្រុមហ៊ុន International Petroleum Investment Company (IPIC) នឹងត្រូវប្រតិបត្តិការណ៍ ក្នុងការសាងសង់កីឡារដ្ឋាន Santiago Bernabeu ថ្មីនេះ បើតាមការចុះផ្សាយរបស់ Daily Mail៕

មតិយោបល់