ព័ត៌មានកីឡា

គ្រូជម្រើសជាតិកម្ពុជា និងដាក់យុវជនលេងច្រើនក្នុងការប្រកួតជាមួយ ឥណ្ឌូណេស៊ី

គ្រូបង្វឹកក្រុមបាល់ទាត់េជម្រើសជាតិកម្ពុជា បានថ្លែងនៅក្នុងសន្និសិទ្ធសារពត៌មានកាលពីព្រឹកមិញថា និងដាក់យុវជនលេងច្រើនក្នុងការប្រកួតជាមួយ ឥណ្ឌូណេស៊ី ស្អែកនេះ។

លោក Leonardo Vitorino បាននិយាយថា៖ « សម្រាប់ការប្រកួតថ្ងៃស្អែកទំរង់លេងរបស់ក្រុមនីមួយៗសំខាន់ជាងលទ្ធផល ហើយអ្វីដែលខ្ញុំផ្តោតសំខាន់គឺចង់មើលទំរង់លេងរបស់យុវជន ថាតើនៅពេលដែលមានការប្រកួតអន្តរជាតិបែបនេះជាពិសេសកីឡាករវ័យ ១៧ ឆ្នាំអាចធ្វើអ្វីបានខ្លះ​ »។ ហើយលោកបានបន្ថែមថា មូលហេតុដែលខ្ញុំចង់ដាក់យុវជនឲ្យលេងច្រើនព្រោះធ្វើឲ្យពួកគេមានបទពិសោធន៍ សម្រាប់ការប្រកួតផ្លូវការជាមួយនឹង អាហ្វហ្គានីស្ថាន ក្នុងពានរង្វាន់វគ្គជម្រុះ AFC Asian Cup ។

នៅថ្ងៃស្អែកទី ០៨ ខែ មិថុនា ខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជា និងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសឥណ្ឌូណេស៊ី នាពហុកីឡដ្ឋានជាតិ ខណៈដែលនិងធ្វើការផ្សាយផ្ទាល់តាមទូរទស្សន៍ BTV ផងដែរ៕

មតិយោបល់