ក្រោយពីបំបែកកំណត់ត្រា លើកពាន Champion League ២ឆ្នាំជាប់ៗគ្នា រួចមក លោក Florentino Perez បានសម្រេចចិត្តផ្តល់ទឹកប្រាក់បន្ថែម រហូតដល់ទៅ ២លានផោន ទៅដល់កីឡាករទាំងអស់ក្នុងក្លិប ដើម្បីជាការលើកទឹកចិត្ត។
នេះគឺជាការចំណាយមួយដ៍សម្បើមរបស់ប្រធានក្លិបយក្ស Real Madrid រូបនេះមកលើការផ្តល់រង្វាន់ដល់កីឡាករគ្រប់រូបក្នុងក្លិប។ ជាការពិតណាស់ ក្រោយឈ្នះ Champion League រដូវកាលនេះ ដែលជាការឈ្នះ ២ឆ្នាំជាប់គ្នា រួមទាំង Laliga ផងនោះ បានធ្វើឲ្យប្រធានក្លិប Real Madrid មានការសប្បាយចិត្តយ៉ាងខ្លាំង។ បើតាម Daily Mail បានបញ្ជាក់ឲ្យដឹងថា ដើម្បីលួងចិត្ត ក៏ដូចជាការលើកទឹកចិត្តកីឡាករ និងមានតួនាទីសំខាន់ក្នុងក្លិបទាំងអស់ លោក Florentino Perez បានសម្រេចចិត្តផ្តល់នូវទឹកប្រាក់បន្ថែមក្នុងម្នាក់ទទួលបាន ២លានផោនទាំងអស់គ្នា។
ជាការពិតណាស់ វាគឺជាទឹកប្រាក់យ៉ាងសម្បើម ក៏ប៉ុន្តែសម្រាប់លោក Perez នឹងមិនច្រើនប៉ុន្មានទេ ប្រសិនបើទឹកប្រាក់នេះអាចធ្វើឲ្យកីឡាករទាំងអស់ ខិតខំបន្ថែមទៀត ដើម្បីមហិច្ចតាបន្ត នៅរដូវកាលក្រោយ។ នេះគឺជាលើកដំបូងហើយ ដែលលោក Florentino Perez ហ៊ានផ្តល់ប្រាក់លើកទឹកចិត្តដល់កីឡាករច្រើនបែបនេះ៕
មតិយោបល់