ក្រុម Dortmund បានរកឃើញអ្នកចាត់ការថ្មី ដើម្បីមកជំនួសតំណែងលោក Thomas Tuchel ដែលដឹកនាំក្រុមហាក់មិនទទួលបានជោគជ័យឡើយ។
លោក Peter Bosz បានក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម Dortmund បន្ទាប់ពីយល់ព្រមចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយក្លឹបអាឡឺម៉ង់នេះ។ Peter Bosz បានចាកចេញពី ក្រុម Ajax មកចូលរួមជាមួយ Dortmund ក្រោយពេលលោក ដឹកនាំបានយ៉ាងល្អនៅក្លឹបហូរឡង់។ ថ្វីបើលោក មិនអាចជួយឲ្យក្រុម Ajax Amsterdam ឈ្នះពានអ្វីមួយក៍ដោយ តែលោក Peter Bosz បាននាំក្រុមបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ នៅក្នុងលីគ រួមទាំងរងជើងឯក Europa League ផងដែរ។ បើតាម Express News បានឲ្យដឹងថា Dortmund បានសម្រេចជ្រើសយកលោក Peter Bosz បន្ទាប់ពីឃើញសមត្ថភាពរបស់គាត់ នៅក្នុងការដឹកនាំក្រុម Ajax។ ម្យ៉ាងវិញទៀតលោក Thomas Tichel មិនសូវជោគជ័យសោះក្នុងការដឹកនាំ Dortmund នាពេលកន្លងមក។
Express News ដដែលបានឲ្យដឹងថា កុងត្រារបស់អ្នកចាត់ការទូទៅថ្មីលោក Peter Bosz នឹងមានសុពលភាពរហូតដល់ឆ្នាំ ២០១៩៕
ព័ត៌មានកីឡា
មតិយោបល់