លោក Sam Allardyce គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បាននិយាយថាខ្លួនកំពុងមានអារម្មណ៍ភ័យតិចៗ ក្នុងការប្រកួតដំបូងរបស់ខ្លួនទល់និងក្រុមស្លូវ៉ាគី ក្នុងការប្រកួតវគ្គជម្រុះ World Cup 2018។
អតីតគ្រូបង្វឹករបស់ក្រុម Sunderland ខាងលើនេះ បាននិយាយដូច្នេះថា៖ “ខ្ញុំគិតថាមានការបុកពោះតិចតួច… អ្នកកំពុងតែសង្ឃឹមថាកីឡាករចេញប្រកួត អាចធ្វើតាមអ្វីដែលអ្នកចង់បាន។ អ្នកសង្ឃឹមថាពេលពួកគេលេង នឹងបានល្អ ហើយអាចយកជ័យជម្នះបាន។ ខ្ញុំពិតជាមានការភ័យព្រួយមែន ព្រោះវាជាការចាប់ផ្ដើមដំបូង ហើយអ្នកគាំទ្រនឹងយកចិត្តទុកដាក់ក្នុងប្រកួតនេះ”។
បុរសវ័យ៦១ឆ្នាំរូបនេះ មានបំណងចង់ដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួនតាំងពីឆ្នាំ ២០០៦មកម្ល៉េះ ប៉ុន្តែនៅពេលនោះឱកាសមិនផ្ដល់ឱ្យទើបលោកមិនបានសម្រេចបំណង។ ខណៈដែលបានដឹកនាំក្រុមអង់គ្លេស ក្រោយចប់ Euro 2016 នេះ គេរំពឹងថាលោកអាចនឹងទទួលបានផលល្អច្រើន៕
មតិយោបល់