ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបានក្រុមជនសង្គមងងឹតជួញដូរថ្នាំញៀន និងប្រាក់ដុល្លារក្លែងក្លាយជាបន្ដបន្ទាប់!

ប៉ៃលិនៈ រយៈពេលប៉ុន្មានថ្ងៃនេះ ក្រោយពេលបោះឆ្នោតរួច នៅតំបន់ព្រំដែនព្រំទល់ប៉ៃលិន បាត់ដំបង សមត្ថកិច្ចបានបង្ក្រាបនូវក្រុមជនសង្គមងងឹតចរាចរណ៍លុយដុល្លារក្លែងក្លាយ និងសកម្មភាពជួញដូរថ្នាំញៀនបានជាបន្ដបន្តាប់។

តាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ដោយចាប់គិតតាំងពីថ្ងៃបោះឆ្នោតរួចមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នេះនៅព្រំប្រទល់ប៉ៃលិន បាត់ដំបង ច្រកអន្ដរជាតិដូង ប៉ូលិសបង្ក្រាបបានការចរាចរលុយដុល្លារក្លែងក្លាយចំនួន៥៥,៣០០ដុល្លារ និងប៉ូលិសស្នងការខេត្តប៉ៃលិន ខេត្តបាត់ដំ បង្ក្រាបបាន២ករណី ឃាត់ខ្លួន៥នាក់ស្រីម្នាក់ ជាមួយថ្នាំយ៉ាម៉ា និងថ្នាំញៀនម៉ាទឹកក មួយចំនួន ជាវត្ថុតាង ក្នុងនោះកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបបានការជួញដូរថ្នាំញៀន៤ ករណីឃាត់ខ្លួនមនុស្ស៥នាក់ ស្រីម្នាក់រថយន្ដឆ្លាម១គ្រឿង ម៉ូតូ២គ្រឿង និងថ្នាំញៀនម៉ាទឹកក ដែលជាវត្ថុតាងត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ រួចរាល់អស់ហើយដែរ។

គ្រាន់តែរយៈពេល២ថ្ងៃនេះ នៅតំបន់ព្រំដែន ប៉ៃលិនមានច្រកអន្ដរជាតិព្រំដែនបាត់ដំបង រួមមានទាំងច្រកអន្ដរជាតិដូង ប៉ូលិសនិងកងរាជអាវុធហត្ថបង្ក្រាបបានជនសង្គមងងឹតរកស៊ីលាងលុយខ្មៅតាមកាស៊ីណូ និងការជួញដូរថ្នាំញៀនបង្ក្រាបបានមនុស្ស១០នាក់ ស្រី២នាក់ ប្រុស៨នាក់ រថយន្ដ១គ្រឿង ម៉ូតូ២គ្រឿង និងថ្នាំយ៉ាម៉ានិងថ្នាំញៀនម៉ាទឹកកជិត កន្លះគីឡូក្រាមផងដែរ៕

https://youtu.be/ogQIWQTSMMA

មតិយោបល់