ការប្រកួតនៅក្នុងព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ ដែលប្រទេសម៉ាឡេសុីធ្វើជាម្ចាស់ផ្ទះ ដោយក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម ២២ឆ្នាំ បានលុត ក្រុមជម្រើសជាតិព្រុយណេអាយុក្រោម ២២ឆ្នាំ រហូតដល់ទៅ ៦ទល់០ កាលពីម្សិលមិញនេះ នៅក្នុងជំនួបទី៣ ពូល A។
បន្ទាប់ពីឆ្លងកាត់ការប្រកួត ៣លើក កន្លងមក U-22 មីយ៉ាន់ម៉ា មិនទាន់ស្គាល់ពាក្យបរាជ័យនៅឡើយទេ ពោលគី ឈ្នះទាំងអស់តែម្តង និងបានទាត់បាល់បញ្ចូលទី បាន ១១គ្រាប់ ខណៈដែលរបូតត្រឹមតែ ១គ្រាប់ ប៉ុណ្ណោះ ស្រពេលដែល U-22 ព្រុយណេ មិនទាន់ស្គាល់ពាក្យថា ឈ្នះនៅឡើយទេ ហើយរកបានត្រឹមតែ ១គ្រាប់ ខណៈដែលរបូតដល់ទៅ ៨គ្រាប់។
សូមរំលឹកឡើងវិញថា U-22 មីយ៉ាន់ម៉ា នៅតែរក្សាឈរនៅកំពូលតារាងដដែល ចំណែកឯក្រុម U-22 ព្រុយណេ ស្ថិតនៅបាតក្រោមគេក្នុងពូល A៕
ខាងក្រោមនេះជាវីដេអូហាយឡាយរបស់ក្រុមទាំងពី៖
https://www.youtube.com/watch?v=jSpTdtkoCJI&t=14s
មតិយោបល់