អគារនេះ បានប្រកាសជាផ្លូវការ នឹងធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ១១ ខែមិថុនាខាងមុខ នេះបើតាមប្រសាសន៍របស់លោក វេង ស៊ីគួរ អគ្គនាយកក្រុមហ៊ុន ធរណី រៀលអ៊ីស្ទ៊េត។
លោកបានបន្ថែមទៀតថា គម្រោង The SeaGate Suit ជាអគារហុងកុងទី ១ ដែលខ្ពស់ជាងគេនៅក្រុងព្រះសីហនុ កម្ពស់ ៤៣ ជាន់ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនខេអេចស៊ីអ៊ិនវេសមិន បានសហការវិនិយោគជាមួយក្រុមហ៊ុន អាណាចក្រអ៊ិនវេសមិន និងក្រុមហ៊ុន ធរណីរៀលអ៊ីស្ទ៊េត ដើម្បីសាងសង់គម្រោងនេះឡើង។
គម្រោង The Sea Gate Suit នឹងសាងសង់ឡើងលើផ្ទៃដីជាង ៤០០០ ម៉ែត្រការ៉េ ដែលមានកម្ពស់ ៤៣ ជាន់ ឋិតនៅជាប់នឹងឆ្នេរជ័យជំនះ ហើយគម្រោងនេះគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២០ ខាងមុខ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះ មានគោលដៅផ្តោតសំខាន់ទៅលើអតិថិជន ជាជនជាតិខ្មែរប្រមាណ ៨០ ភាគរយ និងផ្ដោតសំខាន់ទៅលើការរស់បែបទាន់សម័យ ស្របតាមសម័យកាលនាពេលបច្ចុប្បន្ន៕
មតិយោបល់