ព័ត៌មានកីឡា

អាល្លឺម៉ង់ ដើរតាមគន្លងចាស់ អេស្ប៉ាញ និងអ៊ីតាលី

វាពិតជារឿងភ្ញាក់ផ្អើលមួយ សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ដែលក្រុម​ជើងខ្លាំងអាល្លឺម៉ង់ និងជាក្រុមការពារជើងឯកចាស់ផងនោះ បានជ្រុះចេញ ត្រឹមវគ្គ ចែកពូល ក្រោយពីចាញ់កូរ៉េខាងត្បូង ២-០ យប់មិញនេះ។

ការជ្រុះចេញនេះដែរ វាជារឿងដែលមិននឹកស្មានដល់ឡើយ សម្រាប់ឥន្ទ្រីដែកអាល្លឺម៉ង់ ព្រោះថា ការបរាជ័យក្រោមថវីជើងកូរ៉េខាងត្បូង ធ្វើឲ្យក្រុមការពារជើងឯកមួយនេះ ជ្រុះចេញយ៉ាងអាម៉ាស់បំផុត យ៉ាងណាវិញ ការជ្រុះចេញរបស់អាល្លឺម៉ង់ នេះដែរ មិនមែនជារឿងថ្មីថ្មោងឡើយ វាគឺជាប្រវតហតិសាស្ត្រច្រំដែល របស់ក្រុមការពារជើងឯក ដែលតែងតែ ជ្រុះចេញ ត្រឹមវគ្គចែកពូលប៉ុណ្ណោះ។ ជាក់ស្តែងដូចជា អេស្ប៉ាញ ជើងឯក World Cup ២០១០ នៅអាហ្វ្រិកខាងត្បូង បែរជាមកជ្រុះចេញ ត្រឹមវគ្គចែកពូល នា World Cup ២០១៤ នៅប្រេស៊ីលវិញ។ ក្រៅពីនេះ នៅមានអ៊ីតាលី ម្ចាស់ជើងឯក World Cup ២០០៦ នៅអាល្លឺម៉ង់ មកជ្រុះចេញ ត្រឹមវគ្គចែកពូល នៅ World Cup ២០១០ វិញផងដែរ។

ដូច្នេះហើយ ក្រុមឥន្ទ្រីដែក អាល្លឺម៉ង់ បានដើរតាមគន្លងចាស់របស់អេស្ប៉ាញ និងអ៊ីតាលី ក្នុងនាមជាក្រុមការពារជើងឯក ហើយត្រូវជ្រុះចេញ ត្រឹមវគ្គចែកពូល នា​ព្រឹត្តិការណ៍បន្ទាប់មកទៀត។

//www.youtube.com/watch?v=1IpGjgzRRCc

មតិយោបល់