បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បរាជ័យ ០ទល់២ ជាមួយនិងឥណ្ឌូនេសុី លោក Leonardo Vitorino បានថ្លែងថា ដោយសារតែតំបន់ប្រយុទ្ធកម្ពុជាមានបញ្ហាទើបត្រូវប្តូច្រើនតំបន់នេះច្រើន។
នៅក្នុងសន្និសិទ្ធសារពត៌មានក្រោយចប់ការប្រកួត គ្រូជម្រើសជាតិកម្ពុជា បាននិយាយថា៖ «ឱកាសល្អរបស់កម្ពុជាមានដល់ទៅ ៣ដង មិនអាចសម្រេចបាន ខណៈដែលឱកាសល្អឥណ្ឌូនេសុីមាន ២ដង តែរកបាន ២គ្រាប់ នេះជាមូលហេតុដែលខ្ញុំត្រូវផ្លាស់ប្តូនៅតំបន់ប្រយុទ្ធច្រើន»។ ហើយគ្រូបង្វឹកសញ្ជាតិប្រេសុីលរូបនេះបានបន្ថែមថា ក្រោយចប់វគ្គទី១ ខ្ញុំបានប្រាប់កីឡាករទាំងអស់របស់កម្ពុជា កុំឲ្យព្យាយាមលេងតែបាល់លើអី ត្រូវលេងបាល់ក្រោយឲ្យបានច្រើន និងលេងខ្លីៗ តែពួកគេមិនបានធ្វើតាមសោះ។
លោក Leonardo Vitorino បានបញ្ជាក់ថា កីឡាករដែលបង្ហាញទំរង់លេងមិនបានល្អក្នុងប្រកួតនេះ មិនអាចបង្ហាញខ្លួននៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ជាមួយប្រទេស អាហ្វហ្គានីស្ថាន បានទេ៕
មតិយោបល់