ព័ត៌មានអន្តរជាតិ

ជប៉ុនសម្រេចធ្វើវិសោធនកម្មច្បាប់មិនធ្លាប់មានជាង ២០០ ឆ្នាំ ដើម្បីអនុញ្ញាតឲ្យព្រះចៅអធិរាជ អាគីហ៊ីតូ ដាក់រាជ្យ

សភាជប៉ុនបានអនុម័តច្បាប់មួយ ដើម្បីអនុញ្ញាតឲ្យព្រះចៅអធិរាជ អាគីហ៊ីតូ ដាក់រាជ្យដែលមិនធ្លាប់មានជាលើកដំបូង សម្រាប់សែរាជវង្សជប៉ុន ក្នុងរយៈពេលជាង ២០០ ឆ្នាំកន្លងមក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧។

ព្រះអធិរាជអាគីហ៊ីតូ ដែលមានព្រះជន្ម ៨២ វស្សាបានឲ្យដឹងថា ដោយសារព្រះជន្ម និងបញ្ហាសុខភាព នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យុមានផលលំបាក សម្រាប់ព្រះអង្គក្នុងការបំពេញភារកិច្ចផ្លូវការ ខណៈដែលពុំមានច្បាប់ណាមួយនៅក្នុងប្រទេស សម្រាប់ឲ្យព្រះអង្គធ្វើការដាក់រាជ្យ។

ប៉ុន្តែឥឡូវនេះ រដ្ឋាភិបាលជប៉ុននឹងចាប់ផ្តើមដំណើរការរៀបចំការដាក់រាជ្យរបស់ព្រះអង្គ ដោយរំពឹងថា វានឹងត្រូវធ្វើឡើងនៅចុងឆ្នាំ ២០១៨ ហើយក៏នឹងត្រូវផ្ទេររាជ្យបល្ល័ង្ក Chrysanthemum ទៅឲ្យព្រះអង្គម្ចាស់ Crown Prince Naruhito មានព្រះជន្ន ៥៦ វស្សា ជាកូនប្រុសច្បងឡើងសោយរាជ្យជំនួសព្រះចៅអធិរាជ្យផងដែរ ។

ព្រះចៅអធិរាជអាគីហ៊ីតូ ដែលមានការវះកាត់បេះដូង និងត្រូវបានព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត បាននៅលើបល្ល័ង្ក ក្នុងប្រទេសជប៉ុន ចាប់តាំងពីការចូលទីវង្គត់របស់បិតាហ៊ីរ៉ូហ៊ីតូ នៅឆ្នាំ ១៩៨៩ ៕

មតិយោបល់