ក្លិបបាល់ទាត់ Hebei China Fortune ពិតជាហ៊ានចំណាយលុយសម្បើមបំផុតមែន ក្នុងការចែរចង់ទិញយកខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi យកទៅលេងក្នុងប្រទេសចិន។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deprtivo ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្លិបបាល់ទាត់ចិន Hebei China Fortune បានប្រកាសទំហំទឹកប្រាក់ ៧០០លានអឺរូ ក្នុងការទិញផ្តាច់កុងត្រា របស់កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ពីក្រុម Barcelona ។ ថ្វីត្បិតតែក្រុមចិនមួយនេះ បានដឹងមុនពីភាពបរាជ័យ ក្នុងការនាំយកតារាឆ្នើមវ័យ ៣០ ឆ្នាំរូបនេះក៍ដោយ តែ Hebei នៅតែបន្តតាមប្រមាញ់ Leo Messi ដដែល ដោយសង្ឃឹមថា ថ្ងៃណាមួយពួកគេច្បាស់ជានាំយក តារាដ៍មានប្រជាប្រិយភាពរូបនេះ ទៅកាន់ Chinese Super League ទាល់តែបាន។ យ៉ាងណាវិញ សម្រាប់ Lionel Messi វិញ ទំនងជាមិនផ្លាស់ទៅកាន់ប្រទេសចិនឡើយ ព្រោះថាវាអាចទាក់ទងដល់ ភាពល្បីល្បាញរបស់កីឡាកររូបនេះ ខណៈ Messi នៅចង់ឈ្នះពានជាច្រើនទៀត នៅអឺរ៉ុប និងពិភពលោក។
គួរបញ្ជាក់ផងដែរថា ប្រសិនបើ Lionel Messi យល់ព្រមផ្លាស់ទៅកាន់ Hebei China Fortune មែននោះ Messi នឹងទទួលបានប្រាក់ឈ្នួលក្នុង ១ ឆ្នាំ ១០០លានអឺរូ។
មតិយោបល់