ប្រធានក្រុមជម្រើសជាតិវៀតណាម កីឡាករ Nguyen Van Quyet បានបង្ហាញពីការគោរពចំពោះគូប្រជែងរបស់ខ្លួននៅមុនការប្រកួតជម្រុះ AFC Asian Qualifying Cup នាថ្ងៃអង្គារ៍ ទី០៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ នារាជធានីភ្នំពេញ។
លោក Quyet បានប្រាប់ក្រុមអ្នកយកព័ត៌មាននៃទីលាន Dan Tri ថា៖ «យើងត្រូវតែខិតខំប្រឹងប្រែងដើម្បីទទួលបានលទ្ធផលល្អព្រោះក្រុមយើងស្មើជាមួយអាហ្វហ្គានីស្ថាន ខណៈដែលកម្ពុជាឈ្នះ នេះបានបង្ហាញថាកម្ពុជាជាក្រុមខ្លាំង។ “យើងកំពុងជួបក្រុមខ្លាំងបំផុតប៉ុន្តែនៅក្នុងកីឡាបាល់ទាត់វាពិបាកក្នុងការបញ្ជាក់អ្វីមុនពេលការប្រកួតចាប់ផ្តើម។ តាមគំនិតរបស់ខ្ញុំវៀតណាមនិងកម្ពុជាមានឱកាសស្មើគ្នាក្នុងការឈ្នះការប្រកួត “។
ក្នុងការប្រកួតជម្រុះ AFC Asian Cup 2019 វៀតណាម កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល C ជាមួយនឹង ២ពិន្ទុ ដោយបានជួបជាមួយអាហ្វហ្គានីស្ថាន (1-1) និងហ្ស៊កដានី (0-0) ក្នុងការប្រកួតពីរលើកដំបូងរបស់ពួកគេ៕
មតិយោបល់