ព័ត៌មានកីឡា

តម្លៃ ៧០ លានផោន ថ្លៃពេកណាស់សម្រាប់ Chelsea

ក្រុមជើងឯក Premire League តោខៀវ Chelsea កំពុងតែរុញរា ជាមួយនឹងតម្លៃខ្លួន ៧០ លានផោន ក្នុងការនាំយក James Rodriguez មកកាន់ក្លិបនៅពេលខាងមុខនេះ។

ថ្វីបើ Chelsea មានបំណងចង់បានតារាឆ្នើម James Rodriguez មកពី Real Madrid ក៍ប៉ុន្តែ ក្រុមជើងឯកអង់គ្លេសរូបនេះកំពុងតែពិចារណាលើតម្លៃខ្លួនរបស់កីឡាកររូបនេះ។ ជាការពិតណាស់ The Sun បានចុះផ្សាយថា Chelsea ហាក់មិនចង់ចំណាយទឹកប្រាក់ច្រើនសម្រាប់នាំយក James ឡើយ ព្រោះក្លិបបានសម្លឹងឃើញកីឡាករច្រើនណាស់។ ម្យ៉ាងវិញទៀត Chelsea កំពុងតែចរចារ ធ្វើយ៉ាងណាឲ្យតម្លៃខ្លួនរបស់ James Rodriguez ធ្លាក់ចុះជាងនេះទៀត តែវាអាចប្រឈមនឹងការប្រជែងរបស់ Manchester United ដែលមានបំណងចង់បានកីឡាករវ័យ ២៥ ឆ្នាំនេះដែរ។

James Rodriguez ហាក់មិនសូវបានលេងឡើយឲ្យ Real Madrid នៅរដូវកាលនេះ សូម្បីតែការប្រកួតផ្តាច់ព្រ័ត្រ Champion League ជាមួយ Juventus ក៍មិនមានវត្តមានរបស់កីឡាករកូឡុំប៊ីនេះដែរ។ ហេតុនេះហើយទើប James Rodriguez ចង់ស្វែងរកក្លិបថ្មី ដែលផ្តល់ឱកាសប្រសើរដល់រូបគេ ខណះដែល Chelsea និង Man Utd កំពុងតែចង់បានស្រាប់។ ក៍ប៉ុន្តែ Chelsea ហាក់នៅរុញរា រឿងតម្លៃខ្លួន ដោយការចរចារនៅតែបន្ត ដើម្បីធ្វើយ៉ាងណានាំយកJames Rodriguez មកកាន់ក្លិបនៅក្នុងតម្លៃខ្លួនមួយសមរម្យ។

មតិយោបល់