ព័ត៌មានកីឡា

គ្រូបង្វឹកក្រុម Sanna Khanh Hao FC ព្រួបារម្ភកីឡាករ ៣រូប របស់ បឹងកេត តែមិនមែន វឌ្ឍនាកា ទេ

គ្រូបង្គោលនៃក្លិប Sanna Khanh Hao FC លោក Vo Dinh Tan បាកលើកឡើងនៅកីឡាករដែលអាចគ្រោះថ្នាក់ខ្លាំងរបស់ក្លិប បឹងកេត មាន ៣រូប រួមមាន MAYCON, ESOH OMOGBA នឹង AJAYI GBENGA SAMMUEL ដែលសុទ្ធតែជាកីឡាករបរទេស ខណ:ដែលមិនមាន កីឡាករ ចាន់ វឌ្ឍនាកា ឡើយ។

នៅក្នុងសន្និសីទសារព័ត៌មានព្រឹកមិញនេះដែរលោក Vo Dinh Tan ក៏បាននិយាយអំពីចំណុចពិបាកសម្រាប់កូនក្រុមថា៖ “ចំណុច ២ ដែលពិបាកសម្រាប់យើង គឺបញ្ហាទីលាន ព្រោះនេះជាទឹកដីរបស់ បឹងកេត នឹងចំណុចមួយទៀតគឺ ការរៀបចំក្រុម ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលប្រកួតជើងទី១ ដែលប្រព័ន្ធប្រយុទ្ធរបស់ បឹងកេត ល្អមិននឹកស្មានដល់”។ ហើយគ្រូបង្វឹកក្រុមវៀតណាម បានបន្ថែមថា កីឡាករដែលគ្រោះថ្នាកជាងគេរបស់ក្រុមម្ចាស់ផ្ទះ បឹងកេត មានកីឡាករពាក់លេខ ៣០, លេខ ២២ នឹងលេខ ៩៩ ។’

ក្នុងជំនួបជើងទី២ នៃពានរង្វាន់ Toyota Mekong Club Championship 2017 នឹងធ្វើឡើង​នៅថ្ងៃទី១៣ ស្អែកនេះ វេលាម៉ោង ៧:០០នាទីយប់ នាពហុកីឡដ្ឋានជាតិ នឹងមានការផ្សាយផ្ទាល់តាមរយ:ទូរទស្សន៍ BTV News ក៏ដូចជាបន្តផ្ទាល់តាមរយ:ទូរទស្សន៍ Fox Sport 2 ផងដែរ៕

មតិយោបល់