ព័ត៌មានកីឡា

Morata បបួល Bale ទៅ Man Utd

មិនគួរឲ្យជឿ បន្ទាប់ពីការយល់ព្រមទៅកាន់ក្លិបបីសាចក្រហម Manchester United ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata បានសម្រេចចិត្ត បបួលមិត្តរួមក្រុម Gateth Bale ទៅជាមួយផងដែរ។

នេះគឺជារឿងដ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដែល Morata មិនត្រឹមតែទៅកាន់ Man Utd តែឯងទេ ថែមទាំងឆ្លៀតបបួលមិត្តរួមក្រុម Bale ទៅជាមួយផងដែរ។ Morata បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការផ្លាស់ទៅកាន់ក្រុមបីសាចក្រហម នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមិនសូវបានបង្ហាញខ្លួនសម្រាប់ក្រុមយក្ស Real Madrid ឡើយ។ The Sun បានឲ្យដឹងថា មិនត្រឹមតែទៅកាន់ក្លិបថ្មីទេ Alvaro Morata បានណែនាំឲ្យ Bale ទៅកាន់ Man Utd ជាមួយខ្លួនដោយសំអាងទៅលើហេតុផលជាច្រើន។

ជាការពិតណាស់ Morata ហាក់របូតតំណែងនៅ Real Madrid ស្របពេលដែល Karim Benzema ស្ថិតនៅក្នុងជម្រើស ១១ នាក់ដំបូងរបស់លោក Zidane។ ក្នុងនោះដែរ Gareth Bale ក៍ប្រឈមជាមួយនឹងតំណែង ១១ នាក់ដែរជាមួយ Isco ក្រោយតារាវែលរូបនេះ រងនូវរបួសរ៉ាំរ៉ៃ នាពេលកន្លងមក។ ដោយហេតុនេះហើយ ការសម្រេចចិត្តរបស់ Morata ក្នុងការបបួល Bale ទៅកាន់ Man Utd ជារឿងមួយដ៍ត្រឹមត្រូវ ស្របពេលដែលបែកធ្លាយពត៌មាននាពេលកន្លងមកថា បីសាចក្រហម Manchester United ក៍ចង់បាន Gareth Bale ផងដែរ។

មតិយោបល់