ព័ត៌មានកីឡា

ខ្សែការពារ Bonucci រក៣ពិន្ទុឲ្យក្រុម AC Milan

ខ្សែការពារអ៊ីតាលី Leonardo Bonucci ស៊ុត១គ្រាប់ ជួយឲ្យក្រុម AC Milan យកឈ្នះលើក្រុម Crotone ក្នុងលទ្ធផល ១-០ យប់មិញនេះ ដើម្បីបន្តប្រជែងយកតំណែងពានអឺរ៉ុបនៅរដូវកាលក្រោយទៀត។

ក្រុម AC Milan បានចំណាយលុយយ៉ាងច្រើនកាលពីរដូវក្តៅកន្លងមក ដើម្បីធ្វើយ៉ាងណាឲ្យក្រុមមួយនេះ វិលទៅរកភាពខ្លាំងក្លា ដូចអតីតកាលរបស់ពួកគេវិញ។ យ៉ាងណាក៍ដោយ AC Milan ហាក់ដូចជានៅតែដើរយឺតដដែល បើប្រៀបធៀបជាមួយក្រុមរបងខាង Inter Milan ដែលមានការវិវត្តន៍ប្លែកខ្លាំងនោះ។ ជាក់ស្តែងណាស់ ក្នុងជំនួបជាមួយជាមួយក្រុមខ្សោយ Crotone យប់មិញនេះ ក្រុម AC Milan បានត្រឹមតែយកឈ្នះ ក្នុងលទ្ធផល ១-០ ប៉ុណ្ណោះ ដែលជាការស៊ុតរបស់ ខ្សែការពារ Leonardo Bonucci ។ ការរកបាន៣ពិន្ទុនេះ បានធ្វើឲ្យក្រុម AC Milan មាន ២៨ពិន្ទុ ឈរចំណាត់ថ្នាក់លេខ ១១ក្នុងតារាង ខណៈក្រុមមួយនេះ នៅមានឱកាសក្នុងការប្រជែងតំណែងពានអឺរ៉ុបរដូចកាលក្រោយនៅឡើយ ព្រោះថាគម្លាតពិន្ទុ មិនខុសគ្នាឆ្ងាយឡើយ។

ហេតុនេះហើយ ក្រុម AC Milan ត្រូវព្យាយាមឲ្យខ្លាំងក្លាបន្តទៀត ដើម្បីកុំឲ្យការចំណាយលុយយ៉ាងច្រើនរបស់​ក្លិប​បីសាចក្រហមអ៊ីតាលីមួយនេះ មិនទទួលបានលទ្ធផលនោះ ខណៈក្រុម Inter Milan ដូចជាចាប់ផ្តើមវិលទៅរកភាពខ្លាំងវិញហើយ។

https://www.youtube.com/watch?v=Z2M8wvEPHIg

មតិយោបល់