ព័ត៌មានកីឡា

អាចទេដែល Ronaldo ឈ្នះពានរង្វាន់ Best FIFA Men’s Player ឆ្នាំនេះម្តងទៀត

កំពូលខ្សែប្រយុទ្ធឆ្នើម របស់ក្រុម Real Madrid អាចនឹងឈ្នះពាន Best FIFA Men’s Player ជាលើកទី២ នៅឆ្នាំនេះ ខណះ Balon D’Or ក៍ តារាដ៍ឆ្នើម រូបនេះ មានសង្ឃឹមក្នុងការឈ្នះផងដែរ។

បើតាមប្រភព ESPN reports បានឲ្យដឹងថា ឆ្នាំនេះ អាចជាឆ្នាំដ៍ជោគជ័យរបស់ Ronaldo ព្រោះថា ក្រៅពី ជាប់ឈ្មោះ៣នាក់ចុងក្រោយ នៃការប្រជែង Balon D’Or កំពូលខ្សែប្រយុទ្ធឆ្នើម ព័រទុយហ្គាល់រូបនេះ បានបន្តជាប់ឈ្មោះ ២៤នាក់ចុងក្រោយ នៃការដណ្តើមពាន Best FIFA Men’s Player ទៀត។ Ronaldo មានក្តីសង្ឃឹមច្រើនណាស់ ក្នុងការកាន់ពាន Best FIFA Men’s Player នេះ ម្តងទៀត ខណ:ឆ្នាំមុន Ronaldo ក៍ជាអ្នកឈ្នះពាននេះដែរ ព្រោះថា កីឡាករ ឆ្នើមរូបនេះ បានជួយក្រុម Real Madrid ឈ្នះពាន Champion League ៣លើក ក្នុងរយ:ពេល ៤ឆ្នាំចុងក្រោយ ( ១២លើក សរុបទាំងអស់ ) Spanish Laliga ក្រោយពីខកខាន ៥ឆ្នាំកន្លងមក និង FIFA Club World Cup និង UEFA Super Cup រួមទាំងពានថ្មីៗនេះ មាន UEFA Super Cup និង Spanish Super Cup ផងដែរ។ ក្នុងនោះដែរ Ronaldo បានជាប់ឈ្មោះជាមួយមិត្តរួមក្រុមផ្សេងទៀតដូចជា Toni Kroos, Luka Modric, Sergio Ramos, Marcelo, Dani Carvajal និង Keylor Navas ។ ចំណែក Messi ក៍មានឈ្មោះ ក្នុងបញ្ជីនេះដែរ ដោយមានមិត្តរួមក្រុមរបស់គេ Luis Suarez, Andre Ineista និង Neymar ( បច្ចុប្បន្ន នៅ PSG )។

គួរបញ្ជាក់ផងដែរថា ពាន Best FIFA Men’s Player ធ្វើការបោះឆ្នោត ចាប់ពីថ្ងៃទី ២០ វិច្ឆិកា ២០១៦ រហូតដល់ថ្ងៃទី ០២ កក្កដា ២០១៧ ក៍ប៉ុន្តែលទ្ធផល នឹងត្រូវប្រកាស នៅថ្ងៃទី ២៣តុលា ខាងមុខនេះ។ សន្លឹកឆ្នោត គឺបានមកពីការបោះឆ្នោត ពីសំណាក់គ្រូបង្វឹក ប្រជានក្រុម និងអ្នកគាំទ្រ បាល់ទាត់ទាំងអស់។

តោះមកមើលបញ្ជីឈ្មោះ កីឡាករ ២៤នាក់ចុងក្រោយ ដែលអាចឈ្នះពាន Best FIFA Men’s Year ខាងក្រោមនេះ៖
១. Pierre-Emerick Aubameyang (Borussia Dortmund, Gabon)
២. Leonardo Bonucci (Juventus/AC Milan, Italy)
៣. Gianluigi Buffon (Juventus, Italy)
៤. Dani Carvajal (Real Madrid, Spain)
៥. Cristiano Ronaldo (Real Madrid, Portugal)
៦. Paulo Dybala (Juventus, Argentina)
៧. Antoine Griezmann (Atletico Madrid, France)
៨. Eden Hazard (Chelsea, Belgium)
៩. Zlatan Ibrahimovic (Manchester United, Sweden)
១០. Andres Iniesta (Barcelona, Spain)
១១. Harry Kane, (Tottenham, England)
១២. N’Golo Kante (Chelsea, France)
១៣. Toni Kroos (Real Madrid, Germany)
១៤. Robert Lewandowski (Bayern Munich, Poland)
១៥. Marcelo (Real Madrid, Brazil)
១៦. Lionel Messi (Barcelona, Argentina)
១៧. Luka Modric (Real Madrid, Croatia)
១៨. Keylor Navas (Real Madrid, Costa Rica)
១៩. Manuel Neuer (Bayern Munich, Germany)
២០. Neymar (Barcelona/Paris Saint-Germain, Brazil)
២១. Sergio Ramos (Real Madrid, Spain)
២២. Alexis Sanchez (Arsenal, Chile)
២៣. Luis Suarez (Barcelona, Uruguay)
២៤. Arturo Vidal (Bayern Munich, Chile)

មតិយោបល់