កីឡាករប្រដាល់គុនខ្មែរ ង៉ែត្រ រដ្ឋា បានយកឈ្នះ ជា សំណាង ដោយពិន្ទុ ក្នុងកម្មវិធី TV5 Knock Out Series By K.cement រដូវកាលថ្មី នាសប្តាហ៍ទី៦ នឹងបានឡើងទៅវគ្គ ១៦នាក់ ចុងក្រោយ កាលពីចុងសប្តាហ៍កន្លងទៅ។
សម្រាប់គូប្រកួតដណ្ដើមជើងឯកនេះ ក្រៅពីកីឡាករ ង៉ែត្រ រដ្ឋា ក៏មានមួយគូទៀតដែរ គឺកីឡាករ ទី ពន្លែត បានយកឈ្នះ ភួង ណាំហុង យ៉ាងស្វិតស្វាញមែនទែនទំរាំបានឡើងទៅវគ្គ ១៦នាក់ ។ លទ្ធខ័ណ្ឌនៅក្នុងការប្រកួតប្រដាល់គុនខ្មែរនេះ តម្រូវឲ្យកីឡាករទាំង ៣២រូប មកប្រកួតជម្រុះជើងឯកក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ហើយកំណត់អោយពួកគេចាប់គូគ្នាប្រកួតចាញ់ធ្លាក់ៗ។ នៅសល់តែ២សប្ដាហ៍ទៀតទេគឺការប្រកួតក្នុងជុំទី១ត្រូវបញ្ចប់ ហើយអ្នកឈ្នះទាំង១៦នាក់ នឹងបន្តការប្រកួតជម្រុះទៀតដើម្បីយកតែ៨នាក់។
គួរំលឹកឡើងវិញម្តងទៀតដែរថា ទូរទស្សន៍ប៉ុស្តិលេខ ៥ ធ្វើកម្មវិធី TV5 Knock Out Series By K.cement នេះរៀងរាល់ថ្ងៃសៅរ៍ ចុងសប្តាហ៍ នៅព្រែកកំពឹស ដោយមានគូដណ្តើមពានរង្វាន់ ២គូ ហើយគូមិត្តភាពជាតិនឹងអន្តរជាតិ សរុប ៣គូ ទៀតសរុប ៥គូ៕
មតិយោបល់