ព័ត៌មានកីឡា

គ្រូកម្ពុជា៖ ថៃជាក្រុមខ្លាំង តែហេតុអ្វីយើងត្រូវលេងទប់?

ឆ្លើយតបនិងមតិរឹះគន់ដែលថាក្រុមជម្រើសជាតិកម្ពុជាប្រើទម្រង់ប្រយុទ្ធចង់ឈ្នះពេក ទើបត្រូវថៃលត់ចាស់ដៃដល់ទៅ៦-០ គ្រូបង្គោលលោក Inoue Kazunori បានឆ្លើយតបថា នេះជាបាល់ទាត់។ លោកមិនឲ្យកូនក្រុមកាពារឡើយ ទោះដៃគូខ្លាំងប៉ុណ្ណាក៏ដោយ។

ក្នុងសន្និសឹទ្ធក្រោយការប្រកួត គ្រូបង្គោលរូបនេះលើកឡើងថា លោកចង់ឲ្យសមាជិកទាំងអស់ប្រឹងប្រយុទ្ធយកជ័យជម្នះ និងលេងអស់ពីសម្ថតភាព ដើម្បីរកចំណុចខ្វះខាត កែប្រែសម្រាប់អនាគតរបស់ពួកគេ។569A1371 copy

« ខ្ញុំទទួលស្គាល់វាជាកំហុសរបស់ខ្ញុំ ប៉ុន្តែសូមអ្នកយោគយល់បាល់ទាត់គឺបែបនេះ។ ខ្ញុំសុខចិត្តចាញ់ច្រើនគ្រាប់ ប៉ុន្តែយើងមិនអាចបង្រៀនឲ្យក្មេងអាយុត្រឹមតែ១៦ឆ្នាំលេងកាពាររហូតបានទេ។ ពួកគេអាចប្រយុទ្ធរកជ័យជម្នះ ហើយចំណុចខ្វះខាត ខ្ញុំនឹងមើលហើយបំពេញបន្ថែមសម្រាប់អនាគតរបស់ពួកគេ។ សម្តីលោក Inoue Kazunori។

កម្ពុជា បានចាញ់ជាលើកដំបូងក្នុងពានរង្វាន់ AFF U16 ក្រោមថ្វីជើងថៃដល់ទៅ៦-០ ក្រោមក្រសែភ្នែកទស្សនិកជនជាង៣០០០០នាក់ នៅពហុកីឡដ្ឋានជាតិកាលពីយប់មិញ ។

ទោះបាត់បង់៣ពិន្ទុ ប៉ុន្តែកម្ពុជានៅមានក្តីសង្ឃឹមឡើងទៅវគ្គ៤ក្រុមចុងក្រោយបន្តទៀត នៅប្រកួតចុងក្រោយតទល់និង ទីម័រខាងកើត នាថ្ងៃស្អែក ខណៈថៃមានកៅអីមួយស្វ័យប្រវត្តិហើយ ក្រោយ៣ប្រកួតឈ្នះទាំង៣។

មតិយោបល់