អង់គ្លេសៈ ក្រុមជួយសង្គ្រោះបន្ទាន់ បានអះអាងថា យ៉ាងហោចណាស់មនុស្ស ៣០នាក់ បានរងរបួសក្នុងករណីអគ្គិភ័យឆាបឆេះអគារ Grenfell ២៤ជាន់ នៅភាគខាងលិចក្រុងឡុងដ៏ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ៥កន្លែង តាមរថយន្តសង្គ្រោះបន្ទាន់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧។
អគ្គិភ័យនេះ បានកើតទ្បើងនៅវេលាម៉ោង ១ និង ១៦ ទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ដោយមានប្រតិបត្តិការជួយសង្គ្រោះពីក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណជា ២០០ នាក់នៅទីនោះ។
តាមប៉ូលិសក្រុង បានឲ្យដឹងថា «សម្រាប់ពលរដ្ឋរស់នៅក្បែរអគារនោះ ត្រូវបានអាជ្ញាធរជម្លៀសចេញ ទៅកាន់ទីសុវត្ថិភាព»។
អង្គភាពពន្លត់អគ្គីភ័យក្រុងឡុងដ៍ បាននិយាយថា អគារទាំងមូលត្រូវបានឆេះ ហើយកំពុងមានការភ័យខ្លាចថា វាអាចនឹងដួលរលំ ខណៈដែលរថយន្តពន្លត់អគ្គីភ័យ ៤០ គ្រឿង ត្រូវបានគេបញ្ជូនទៅកាន់តំបន់កើតហេតុ ៕





មតិយោបល់