ព័ត៌មានកីឡា

Toni Kroos កំពុងត្រូវបានក្រុម Manchester City ចែរចង់

លោក Pep Guadiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City កំពុងតែពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអតីតកូនក្រុមរបស់គាត់ Toni Kroos ដែលកំពុងតែលេងនៅ Real Madrid ។

បើតាម Mirror បានឲ្យដឹងថា ក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guadiola កំពុងតែចរចារ នាំយកខ្សែបម្រើឆ្នើម ពីក្រុមយក្ស Real Madrid នាពេលឆាប់ៗខាងមុខនេះ។ ជាការពិតណាស់ Toni Kroos គឺជាកីឡាករដ៍សំខាន់មួយរូប ដែលបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការជួយក្រុម Real Madrid ឲ្យឈ្នះពានជាច្រើននាពេលកន្លងមក។ អ្វីដែលសំខាន់នោះគឺ Kroos ធ្លាប់ជាអតីតកូនក្រុមរបស់លោក Pep Guadiola កាលពីលោកធ្លាប់ដឹកនាំក្រុម Bayern Munich។ លោក Pep ជឿជាក់ថា ក្តីសង្ឃឹមកុនុងការនាំយក Toni Kroos មកកាន់ Man City គឺជារឿងមួយលំបាកបំផុត ព្រោះថាក្រុម Real Madrid កំពុងតែប្រឈមនឹងការចាកចេញយ៉ាងច្រើននៃកីឡាករឆ្នើមៗជាច្រើនរូប។

ដូច្នេះហើយ Real Madrid ប្រហែលជាមិនលក់ Toni Kroos ឡើយ ប៉ុន្តែ ក្លិប Manchester City មិនអស់សង្ឃឹមទេក្នុងលារនាំយកតារាដ៍ឆ្នើមរូបនេះ ព្រោះអ្វីគ្រប់យ៉ាងមានការប្រែប្រួលទៅតាមកាល:ទេស: ហេតុនេះហើយ ក្លិបនៅតែសង្ឃឹមក្នុងការនាំយកកីឡាករវ័យ ២៧ឆ្នាំរូបនេះ។

មតិយោបល់