ការមកដល់ទីក្រុង Manchester នៅម្សិលមិញនេះ ត្រូវបាន Express News ឲ្យដឹងថា ខ្សែការពារស៊ុយអ៊ែត Victor Lindelof មានបំណងមកចុះកុងត្រាជាមួយក្រុមបីសាចក្រហម Manchester United ។
Victor Lindelof បានធ្វើដំណើរមកដល់ទឹកដីរបស់ក្រុមបីសាចក្រហម Manchester United ហើយដើម្បីធ្វើការចុះកិច្ចសន្យាជាមួយក្លិប។ ជាការពិតណាស់ Lindelof បានចូលរួមហ្វឹកហាត់ជាមួយ Man Utd នៅទីលាន Carrington ដែលជាទីលានហ្វឹកហាត់របស់បីសាចក្រហម។ បើតាម Express News តម្លៃខ្លួនរបស់ Victor Lindelof ដែលត្រូវផ្ទេរពី Benfica មក Man Utd ៣០,៧លានផោន។ ក្នុងពេលពេលនេះ កីឡាករស៊ុយអ៊ែតរូបនេះបានទទួលបានជោគជ័យក្នុងការផ្លាស់មកកាន់បីសាចក្រហម ក្រោយពីសម្រេចយល់ព្រមចុះកុងត្រាជាមួយក្លិប។
គួរបញ្ជាក់ផងដែរថា Victor Lindelof នឹងត្រូវមកជំនួសតំណែងរនស់ខ្សែការពារ Phil Jones និង Marcos Rojo នេះបើតាមការបញ្ជាក់របស់លោក Jose Mourinho នៅក្នុង Express News ។ ដូច្នេះហើយ ទាំង Man Utd និងកីឡាករ Victor Lindelof បានចុះកុងត្រារួចរាល់ហើយ សម្រាប់ការដោះដូរនេះ។



មតិយោបល់