ព័ត៌មានជាតិ

ស្រៀវ! បុរសម្នាក់មានជំងឺសសៃប្រសាទយកកាំបិតចុងស្រួចអារកខ្លួនឯងស្លាប់!

ព្រៃវែង: លោកអធិការស្រុកពាមរក៍ បានប្រាប់Post News ថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ មានជំងឺសសៃប្រសាទ បានយកកាំបិតចុងស្រូចមកអារកបំពង់កខ្លួនឯង បណ្តាលឲ្យដាច់ហូរឈាម ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្ទះរបស់ឈ្មោះ អ៊ឺម សារ៉ូ ភេទស្រី អាយុ៦៥ឆ្នាំក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលអារកខ្លួនឯងស្លាប់ខាងលើនេះ មានឈ្មោះ វ៉ន សារ៉ា ហៅក្រា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ ដោយបាន យកកាំបិតចុងស្រួច ពណ៌សអារក ខ្លួនឯងបណ្តាលឲ្យដាច់ហូរឈាម។


ចំណែកមូលហេតុនោះ ត្រូវបានបញ្ជាក់ថា គឺបណ្តាលមកពីជនរងគ្រោះមានជំងឺសសៃប្រសាទ ព្រមទាំងខានលេបថ្នាំចំនួន៥ខែមកហើយ តែបន្ទាប់ពីកើតហេតុត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនិងព្យាបាល នៅមន្ទីរពេទ្យបង្អែកអ្នកលឿងជាអកុសលគឺបានស្លាប់បាត់ទៅហើយ៕

មតិយោបល់