ព័ត៌មានកីឡា

Arsene Wenger កំពុងតែមមាញឹកក្នុងការនាំយកខ្សែប្រយុទ្ធបារាំង ៣រូប

Express News បានឲ្យដឹងថា លោក Arsene Wenger អ្នកចាត់ការទូទៅ របស់ក្រុមកាំភ្លើងធំ Arsenal កំពុងតែញាប់ដៃញាប់ជើង ក្នុងការចរចារទិញយកតារាដ៍៍ឆ្នើមរបស់ បារាំងចំនួន ៣ រូប។

Kylian Mbappe, Alexandre Lacazette និង Thomas Lemar គឺជាជម្រើសដ៍សំខាន់សម្រាប់លោក Arsene Wenger ក្នុងការនាំយកមកកាន់ Arsenal នៅពេលខាងមុខនេះ។ កីឡាករឆ្នើមទាំង ៣ រូបនេះបង្ហាញនូវទម្រង់លេងយ៉ាងល្អ នៅរដូវកាលកន្លងទៅនេះ ខណះ Kylian Mbappe និង Thomas Lemar ជួយឲ្យ Monaco ឈ្នះពាន League 1 និង Alexandre Lacazette នាំ Lyon ឲ្យឈរលេខ៣ក្នុងលីគ ដោយ ៣ រដូវកាលកន្លងមកនេះ តារារូបនេះរកបាន ៩០គ្រាប់ ឲ្យក្លិប។

ការនាំយកកីឡាករ ៣ នាក់នេះដែរ បន្ទាប់ពីភាពស្រពិចស្រពិលនៃអនាគត់របស់កីឡាករ Sanchez, Perez, Ozil និង Giroud ដែលអាចនឹងចាកចេញនៅពេលខាងមុខនេះ។ ដូច្នេះហើយ លោក Aesene Wenger កំពុងតែមមាញឹកបំផុត ក្នុងការស្វែងរកកីឡាករថ្មី ឲ្យបានលឿនបំផុតតាមដែលលោកអាចធ្វើបាន។

មតិយោបល់