ស្តេចប្រដាល់សកលកីឡាករ Floyd Mayweather នឹងត្រឡប់ពីចូលនិវត្តន៍ហើយឡើងវាយជាមួយ Conor McGregor ដែលជាស្តេចប្រដាល់ក្នុងទ្រុង UFC នាថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៧ ខាងមុខ នៅទីក្រុង Las Vegas នេះបើយោងតាម Sport Boxing បានផ្សាយ។
អតីតម្ចាស់ជើងឯកពិភពលោកកីឡាករ Floyd Mayweather ដែលគេចាត់ទុកថាជាអ្នកប្រដាល់ដែលល្អបំផុតបន្ទាប់ពីគាត់ចូលនិវត្តន៍នៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពីការមិនស្គាល់ពាក្យថាចាញ់ ៤៩ ប្រកួត ពេលនេះនិងឡើងសង្វៀនម្តងទៀត ដោយប្រកួតជាមួយ កីឡាករក្បាច់គុនចម្រុះ McGregor ដែលបានក្លាយជាម្ចាស់ជើងឯកផ្នែកពីរជាលើកដំបូងនៅក្នុងកម្មវិធី UFC នៅខែវិច្ឆិកាឆ្នាំ ២០១៦។
សូមបញ្ជាក់ថា ការប៉ះគ្នារវាងពួកគេទាំងពីរនឹងជ្រើសយកវិញ្ញាសាប្រដាល់សកលមកប្រកួត ដោយភាគីទាំងសងខាងនឹងបានប្រាក់ចំនួន ៧៨,៤លានផោន ឬ១០០លានដុល្លារអាមេរិក ដែលត្រូវបានចាត់ទុក្ខជាការប្រកួតប្រដាល់ដែលមានប្រាក់ឈ្នួលថ្លៃបំផុតមួយ៕

មតិយោបល់