គិតត្រឹមសប្តាហ៍ទី៤នេះ នៅក្របខណ្ឌកំពូលអង់គ្លេស Premier League មានតែក្រុម ៣ប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ និងស្មើឡើយ ក្នុងការប្រកួតកន្លងមកនេះ។
ជាក់ស្តែងណាស់ ក្រុមតោខៀវ Chelsea, ក្រុមហង្សក្រហម Liverpool និងក្រុម Watford កំពុងតែធ្វើបានយ៉ាងល្អ សម្រាប់ការប្រកួតទាំង៤លើករបស់ពួកគេ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ និងស្មើឡើយ ពោលលេងឈ្នះទាំង៤ប្រកួតទាំងអស់។ ក្នុងនោះដែរក្រុមខ្លាំងដូចជាម្ចាស់ជើងឯកចាស់ Manchester City ៤ប្រកួតឈ្នះ៣ ស្មើ១, បីសាចក្រហម Manchester United ឈ្នះ២ ចាញ់២ និងមាន់ខ្នាយមាស Tottenham Hotspur ឈ្នះ៣ ចាញ់១ ពោលចាញ់ Watford យប់មិញនេះ ២-១ ។
សម្រាប់ Watford ប្រហែលជាមិនអាចស្ថិតស្ថេរជ័យជំនះរបស់ពួកគេបានយូរអង្វែងទៀតឡើយ ក៍ប៉ុន្តែ សម្រាប់ក្រុមហង្សក្រហម Liverpool និងក្រុមតោខៀវ Chelsea អាចរក្សាជ័យជំនះរបស់ពួកគេបានច្រើនសប្តាហ៍ទៅមុខទៀត ហើយក៍ជាបេក្ខភាពសំខាន់ក្នុងការប្រជែងពាន Premier League ឆ្នាំនេះផងដែរ។
ដូច្នេះហើយ គិតត្រឹមសប្តាហ៍ទី៤ នេះ មានតែក្រុម Chelsea, Liverpool និង Watford ប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ចាញ់ និងស្មើនៅឡើយទេ ខណៈក្រុមផ្សេងទៀត ស្គាល់គ្រប់រសជាតិអស់ហើយ។



មតិយោបល់