ព័ត៌មានកីឡា

លេងបាន១ឆ្នាំសោះ Mbappe ជាប់ឈ្មោះក្នុងបញ្ជីកីឡាករទាំង១៨នាក់នៅ Champion League លើកដំបូង!

នេះគឺជារឿងដ៏ភ្ញាក់ផ្អើល ដែលខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Monaco កីឡាករ Kylian Mbappe បានជាប់ឈ្មោះក្នុងបញ្ជីកីឡាករទាំង ១៨នាក់នៅ Champion League។

ជាការពិតណាស់ នេះគឺជាលើកទី ១ហើយ ដែលមានវត្តមានកីឡាករវ័យត្រឹម ១៨ឆ្នាំ អាចជាប់ក្នុងជម្រើសកីឡាករ ១៨នាក់ក្នុងក្របខណ្ឌ Champion League។ Mbappe ហាក់ដូចជា កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងវិស័យបាល់ទាត់ ដែលតារាវ័យក្មេងរូបនេះ ក៏មានវត្តមានក្នុងបញ្ជីកីឡាករទាំង ១៨នាក់របស់អឺរ៉ុប។

ក្នុងចំណោមខ្សែប្រយុទ្ធ ដែលជាប់ក្នុងបញ្ជីនោះរួមមាន ដូចជា Cristiano Ronaldo, Lionel Messi, Robert Lewandoski, Antonie Griezmann និង Kylian Mbappe ដែលរូបគេ មានវ័យក្មេងជាងគេបំផុត។ ដូច្នេះហើយ វាគឺជាជោគជ័យដ៏ធំមួយសម្រាប់ Mbappe ក្នុងវិស័យបាល់ទាត់ ស្របពេលដែលអនាគតរបស់គេនៅវែងឆ្ងាយ និងក្លឹបធំៗជាច្រើនកំពុងចង់បានតារាវ័យ ១៨ឆ្នាំនេះ៕

មតិយោបល់