នេះគឺជាការសម្រេចចិត្តមួយរបស់លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុមបីសាចក្រហម Manchester United តាមរយៈ The Sun ថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងមិននិយាយពីអនាគត់របស់គេឡើយ ដោយរង់ចាំរបួសជង្គង់របស់គេជាស្រួលបួលសិន។
តាមរយៈសម្តីរបស់លោក Jose Mourinho ខ្សែប្រយុទ្ធស៊ុយអ៊ែត វ័យ ៣៥ឆ្នាំ Zlatan Ibrahimovic នឹងបន្តលេងឲ្យក្លិបរហូតដល់ខែមករា ឆ្នាំ ២០១៨ មុននិយាយពីការផ្លាស់ទៅកាន់ក្លិបថ្មី។ លោក Mourinho ហាក់មិនចង់បាត់បង់ខ្សែប្រយុទ្ធដ៍មុតស្រួចនេះណាស់ ព្រោះក្នុងការបង្ហាញខ្លួនឲ្យ Man Utd កីឡាកររូបនេះរកបាន ២៨គ្រាប់ឲ្យក្រុមមុននឹងរងរបួសក្បាលជង្គង់។ ហេតុនេះហើយ ការព្យាបាលបានខិតជិតមកដល់ ខណះលោក Mourinho នឹងបន្តកុងត្រារយៈពេលខ្លីដល់ Zlatan Ibrahimovic មានឱកាសព្យាបាលរបួសបានស្រួលបួល និងអាចបន្តលេងឲ្យ Man Utd បានមួយរយៈមុនចាកចេញទៅកាន់ក្លិបផ្សេង។
Zlatan Ibrahimovic ត្រូវទទួលបានការថែទាំយ៉ាងខ្លាំងក្លា ពីសំណាក់ក្រុមគ្រូពេទ្យរបស់ក្លិប Man Utd ហេតុនេះហើយ នេះគឺជាការយកចិត្តទុកដាក់មួយសម្រាប់ក្លិប មកលើខ្សែប្រយុទ្ធរូបនេះ ដែលមានន័យថា ក្លិបមិនចង់បាត់បង់ឡើយ។ ម្យ៉ាងវិញទៀត Zlatan ធ្លាប់បាននិយាយកាលពីពេលមុនថា ប្រសិនបើ Man Utd ឈ្នះ Europa League នោះរូបគេមិនចាកចេញឡើយខណះពេលនេះក្លិបបានឈ្នះពាននេះហើយ។
ការបន្តនៅ Man Utd មិនប្រាកដថាល្អឡើយសម្រាប់ Zlatan ព្រោះ Man Utd កំពុងត្រៀមនាំយក Morata, Belotti, Bale និង James រួមទាំងមិត្តរួមក្រុម Rashford ដែលសុទ្ធសឹងជាគូប្រជែងសំខាន់ក្នុងតំណែង ១១នាក់ដំបូង។ ដូច្នេះហើយ ការចាកចេញ ប្រហែលជាជម្រើសល្អសម្រាប់ Zlatan Ibrahimovic ។



មតិយោបល់