សម្រាប់យប់នេះ នឹងមានការប្រកួតដ៍ជក់ចិត្តមួយ ដែលក្រុមបីសាចក្រហម Manchester United បើកទ្វារ Old Trafford ទទួលក្រុមកញ្ជ្រោងខៀវ Leicester City ដែលចាប់ផ្តើមនៅម៉ោង ១១ និង៣០នាទីយប់នេះ។
នេះគឺជាគូពិសេស សម្រាប់យប់ថ្ងៃសៅរ៍នេះ ដែលល់ក្រុមកំពុងឡើងកូដខ្លាំង Man Utd ប្រកួតជាមួយក្រុមដែលមានទម្រង់លេងល្អ Leicester City ។ បីសាចក្រហម Manchester United ឆ្លងកាត់២ប្រកួតកន្លងមកនេះ នៅមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ដោយបានយកឈ្នះក្រុម West Ham ក្នុងជំនួបដំបូង ៤-០ និងបន្តមកយកឈ្នះក្រុម Swansea ក្នុងលទ្ធផល ៤-០ ដូចគ្នា។ ចំណែកក្រុមកញ្ជ្រោងខៀវ Leicester City វិញ ២ប្រកួតកន្លងមក ពោលគឺឈ្នះ១ ចាញ់១ ខណៈការប្រកួតបើកឆាក ចាញ់ក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ៤-៣ និងបានយកឈ្នះក្រុម Brighton វិញ ក្នុងលទ្ធផល ២-០ ។
យ៉ាងណាវិញ បើយើងក្រឡេកមកមើលការប្រកួតរវាងក្រុមទាំងពីរ កាលពីរដូវកាលមុនវិញ ក្នុងទឹកដីក្រុម Man Utd បានលុត Leicester ៤-១ ហើយបកទៅកាន់ទឹកដីក្រុម Leicester វិញ ក្រុមបីសាចក្រហម Manchester United បានលុត ៣-០ ទៀត។ ដូច្នេះហើយ សម្រាប់រាត្រីនេះក្រុមម្ចាស់ផ្ទះ Manchester United មានសង្ឃឹមច្រើន ក្នុងការបន្តដណ្តើម ៣ពិន្ទុក្នុងសប្តាហ៍ទី៣នេះ។
មតិយោបល់